អភិបាលខេត្តរតនគិរី អញ្ជើញចុះសួរសុខទុក្ខម្ចាស់ហាងពន្លឺថ្មី(តាទ្រី) បន្ទាប់ពីហាងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុង
ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងអភិបាលរងខេត្ត អភិបាលរងក្រុង នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ លោក ងួន ចាន់ទ្រី ម្ចាស់ហាងពន្លឺថ្មី(តាទ្រី) ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ភព បញ្ញា ក្នុងក្រុងបានលុង ដោយសារលោកមានការរន្ឌត់ចិត្ត បន្ទាប់ពីហាងរបស់លោកត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុងកាលពីវេលាម៉ោង១១និង៣០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក៏បានលើកទឹកចិត្ត ជូនពរលោក ងួន ចាន់ទ្រី ម្ចាស់ហាងពន្លឺថ្មី កុំអោយមានការបាក់ទឹកចិត្ត ត្រូវខិតខំតស៊ូ មានសា្មរតីរឹងមាំដើម្បីស្តារហាងខ្លួនឡើងវិញ ៕