ឯកឧត្តម ចាន់ ស៊ីណាត និងសហការីជាតិអន្តរជាតិ ចុះពិនិត្យលើវឌ្ឍនៈភាពការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិធ្វើការគ្រប់គ្រោងធនធានទឹក បញ្ជាទឹក ប្រើប្រាស់ទឹក និងគ្រប់គ្រងវិស័យឧតុនិយម
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការីជាតិអន្តរជាតិអញ្ជើញចុះពិនិត្យលើវឌ្ឍនៈភាពការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិធ្វើការគ្រប់គ្រោងធនធានទឹក បញ្ជាទឹក ប្រើប្រាស់ទឹក និងគ្រប់គ្រងវិស័យឧតុនិយមរបស់ក្រសួងដោយបានធ្វើការពិនិត្យជាចំបងលើលទ្ធផល Sonick Tests and Checks ដោយមន្ទីរពិសោធន៍អន្តរជាតិតាមតម្រូវការជាធរមានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB សហហិរញ្ញប្បទាននៃធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF ជាពិសេសត្រូវធានាយ៉ាងណាឲ្យមជ្ឈមណ្ឌលជាតិខាងលើនេះធ្វើសមាហរន្តកម្មដោយខានមិនបានក្នុងនិយាមអន្តរជាតិជាមួយនឹង European Space Agency, ESA និងNASA។
សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF, ADB, EIB, និងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិភាគអាស៊ី AIIB បានធ្វើការដឹកនាំនិងបញ្ជាផ្ទាល់លើការគូសវាស់គ្រោងប្លង់លម្អិតក្នុងការបង្កើតនូវមជ្ឈមណ្ឌលជាតិខាងលើនេះឡើងជាមូលដ្ឋានដ៏រឹងមាំដាច់ខាតតែមួយគត់ក្នុងប្រទេសកម្ពុជា លើយុទ្ធសាស្រ្តងឈានមុខក្នុងការគ្រប់គ្រងវិស័យឧតុនិយមទាំងមូល ហើយក៏ជាមូលដ្ឋានគ្រឹះនៃស្ថានីយរ៉ាដាតេជោសែនទីI ក្នុងរាជធានីភ្នំពេញ និងស្ថានីយរ៉ាដាតេជោសែនទីII ក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំ ដែលធានាថាវិស័យធនធានទឹក និងឧតុនិយម ពិតជាមួលដ្ឋានដ៏រឹងមាំរបស់ព្រះរាជាណាចក្រកម្ពុជា លើគ្រប់នីតិកាលទាំងអស់ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាពិសេសទៅទៀតនោះក្រសួងធនធានទឹក និងឧតុនិយម និងAIIB នឹងតម្លើងប្រព័ន្ធរ៉ាដាពិសេសថ្មីមួយទៀតក្នុងតំបន់ពោលសេដ្ឋកិច្ចទី៤ របស់ប្រទេសកម្ពុជា ក្នុងភូមិភាគពាយ្យដែលធានាឲ្យរាជរដ្ឋាភិបាលអណត្តនិតិកាលទី៧ថ្មីដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានលក្ខណៈល្អប្រសើរឡើងទ្វេរមានការប្រកួតប្រជែងខ្ពស់បំផុតជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់ និងមានការប្រឡងប្រណាំងនឹងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោកទាំងមូលក្នុងការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយមប្រកបដោយលក្ខណៈ Digital គ្រប់ជ្រុងជ្រោយ និងមាននិរន្តភាព ៕