**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ

សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ប្រគេនទៀនព្រះវស្សា​ និងទេយ្យទាន ដល់វត្តចំនួន៧០ ក្នុងខេត្តចំនួន៣

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ និងសម្តេចធម្មវិសុទ្ធ វង្សា សៅទី ហេង សំរិន ព្រមទាំងបុត្រា បុត្រី បុត្រប្រសារ និងចៅៗ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បាននាំយកទៀនចំណាំព្រះវស្សាទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងព័ទ្ធសីមាចំនួន៧០វត្ត ក្នុងនោះស្រុកពញាក្រែក ខេត្តត្បូងឃ្មុំចំនួន៥២វត្ត ស្រុកកំចាយមារ ខេត្តព្រៃវែងចំនួន៩វត្ត និងស្រុករមាសហែក ខេត្តស្វាយរៀងចំនួន៩វត្ត ដែលពិធីប្រគេនទៀនព្រះវស្សានេះបានប្រារព្ធធ្វើរួមគ្នានៅក្នុង វត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ចំពោះទៀនព្រះវស្សារួម និងគ្រឿងប្រដាប់ប្រើប្រាស់ផ្សេងៗ ដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន បានប្រគេនដល់វត្តទាំងអស់ខាងលើក្នុងនោះ សម្រាប់វត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ រួមមាន៖ ទៀនព្រះវស្សា ១គូ អង្ករ៣០គីឡូក្រាម ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស ភេសជ្ជៈ៥កេស មីម៉ាម៉ា៤កេសធំ ទឹកដោះគោខាប់២កេស ត្រីខ២កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ តែ៥គីឡូក្រាម ស្ករស១បេ កាហ្វេ១០កញ្ចប់ ប្រេងឆា១កេស អំបិល១បេ ប៊ីចេង២កេសធំ និងបច្ច័យ៥លានរៀល ក្រៅពីនេះវត្តចំនួន៦៩ផ្សេងទៀត ក្នុង១វត្តៗទទួលបានទៀនព្រះវស្សា១គូ និងបច្ច័យ១លានរៀលដូចៗគ្នា។ ជាមួយគ្នានេះសម្តេចទាំងទ្វេរក៏បានចែកជូនយាយជី តាជីចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលផងដែរ។

សូមជម្រាបជូនថា៖ វត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ គឺជាវត្តស្ថិតក្នុងទឹកដីកំណើតរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ ដូច្នេះហើយវត្តមួយនេះត្រូវបានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន និងកូនចៅ ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋានបានចំណាយ ថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្តមួយនេះឡើងទុកសម្រាប់ប្រើប្រាស់ក្នុងផ្លូវព្រះពុទ្ធសាសនាយូរអង្វែងតទៅ ក្នុងនោះមានការកសាង ព្រះវិហារថ្មី សាលាធម្មសភា កុដិ របងវត្ត ចេតី សាលាសំណាក់ សួនច្បារ និងការរៀបចំក្នុងទីធ្លាវត្តទាំងមូលឱ្យមានសោភ័ណ្ឌភាពដ៏ស្រស់បំព្រងជាដើម ដែលធ្វើឱ្យទីវត្តអារាមទាំងមូលដែលជាវត្តមានវ័យចំណាស់មកហើយនោះសក្តិ៍សមជាទីកន្លែងសម្រាប់ការគោរពបូជាចំពោះវិស័យព្រះពុទ្ធសាសនារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយនាពេលបច្ចុប្បន្ន និងតទៅអនាគត។

នាឱកាសដ៏ថ្លៃថ្លានេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់បំផុត កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដែលការឈ្នះឆ្នោតនេះបានផ្តល់លទ្ធភាព ឱ្យគណបក្សប្រជាជនកម្ពុជាបានបម្រើការពារ និងកសាងប្រទេសជាតិជាបន្តទៀត ធ្វើការអភិវឌ្ឍនូវសមិទ្ធផលជាតិថ្មីៗបន្ថែមទៀតគឺបន្ថែមពីលើអ្វីដែលយើងមានស្រាប់ដូចពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា៖ ការចូលព្រះវស្សានេះ ប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនាតែងបានជ្រះថ្លារៀបចំគ្រឿងសក្ការៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗសម្រាប់ឧបត្ថម្ភដល់ភិក្ខុសង្ឃឆាន់ និងប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សា។ បុណ្យចូលកាន់ព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិតតែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល៣ខែ គឺមួយត្រៃមាសក្នុងវស្សានរដូវ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវមិនឲ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសកឧបាសិកាវិញក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែងវស្សិកសាដក គឺសំពត់សំរាប់ងូតទឹកភ្លៀងដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈ មួយចំនួនទៀតតាមលទ្ធភាព ដើម្បីប្រគេនដល់ព្រះសង្ឃទុកសម្រាប់ប្រើប្រាស់នៅក្នុងកាលនៃការកាន់ព្រះវស្សារយៈពេល ៣ខែនេះ ព្រះក្នុងរយៈពេលនេះព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាតនៅក្រៅវត្តបានទេ។ ដូច្នេះគឺមានតែការជួយទំនុកបំរុងពីសំណាក់ប្រជាពុទ្ធបរិស័ទតែប៉ុណ្ណោះ​ ៕

អត្ថបទដែលជាប់ទាក់ទង