ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោកជំទាវ ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកជំទាវ ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសលោក ជា ចាន់តូ។