នគរបាលស្រុកបាណន់ បង្រ្កាបឃាត់ខ្លួនមុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់ចំនួន ០២នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៥០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិអន្លង់ស្វាយឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន០២នាក់ ១.ឈ្មោះ រួច សារឹម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (ជាអ្នករក្សាទុកគ្រឿងញៀន) និង២.ឈ្មោះ សួស កុសល ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (ជាអ្នកប្រើប្រាស់គ្រឿងញៀន)។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់។
-ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន។
-សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
-ទូរស័ព្ទដៃចំនួន ០១គ្រឿង។
នាពេលនេះ ជនសង័្សយទាំង០២នាក់រួមនិងវត្ថុតាង កម្លាំងនគរបាលស្រុកបាណន់កំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្ត ដេីម្បីចាត់ការបន្តនីតិវិធី-ច្បាប់ ៕