សម្ដេច ទៀ បាញ់៖ ការដ្ឋានសាងសង់ មូលដ្ឋានសមុទ្ររាម កំពុងដំណើរការយ៉ាងសកម្ម តាមផែនការគ្រោងទុក
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជេីញចុះត្រួតពិនិត្យការដ្ឋានសាងសង់ មូលដ្ឋានសមុទ្ររាម ដែលកំពុងដំណើរការយ៉ាងសកម្មតាមផែនការគ្រោងទុក។
តាមរយៈគណនីហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា «ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ មូលដ្ឋានសមុទ្ររាម បាននិងកំពុងដំណើរការយ៉ាងសកម្មតាមផែនការគ្រោងទុក ដែលជាសំណង់ដ៏ធំមួយ នឹងលើកកម្ពស់សមត្ថភាព កងទ័ពជើងទឹក ឲ្យកាន់តែមានភាពរីកចម្រើន មួយកម្រិតថែមទៀត នាពេលអនាគត»៕