**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ឯកឧត្តម វេង សាខុន នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យមួយចំនួនទៀត មកប្រគេនព្រះចៅអធិកាដែលគង់ចាំព្រះវស្សាចំនួន ០៩វត្ត ក្នុងភូមិស្វាយតាមែក ឃុំតំបែរ

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមជាមួយសហការីដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំតំបែរ និងឃុំត្រពាំងព្រីង ស្រុកតំបែរ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យមួយចំនួនទៀត មកប្រគេនព្រះចៅអធិកាដែលគង់ចាំព្រះវស្សា ដូនជីប្រតិបត្តិធម៌ និងសមាទានសីល តាមទំនៀមទំលាប់ព្រះពុទ្ធសាសនាចំនួន ០៩វត្ត ដែលពិធីនេះបានប្រព្រឹត្តនៅវត្តសុវណ្ណមុនីជោត ក្នុងភូមិស្វាយតាមែក ឃុំតំបែរមានចំនួនប្រាំវត្ត ក្នុងនេះមានវត្តសុវណ្ណមុនីជោត, វត្តត្រពាំងព្រីង, វត្តតំបែរ, វត្តសេដាសេនជ័យ និងវត្តកោះក្រញ៉ាញ់ និងពិធីមួយទៀតបានរៀបចំនៅវត្តវណ្ណ:ណារាម ក្នុងភូមិបង្ហើខ្លែង ឃុំត្រពាំងព្រីង ដែលមានវត្តវណ្ណារាម, វត្តស្រែកក់, វត្តភ្នំទួល និងវត្តភ្នំបុត្រ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តម វេង សាខុន បានធ្វើការសំណេះសំណាលជាមួយព្រះតេជគុណព្រះចៅអធិការ និងប្រជាពលរដ្ឋពុទ្ធិបរិស័តដែលនិមន្តមកពីប្រាំបួនវត្តចំនួនប្រាំអង្គ និង ៦០០នាក់ ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនប្រជាពលរដ្ឋទូទាំងស្រុកតំបែរ សូមទទួលយកពុទ្ធពរទាំបួនប្រការកុំបីឃ្លៀឃ្លាតឡើយ។

ក្នុងនាមប្រធាន អនុប្រធានក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងស្រុកតំបែរ ឯកឧត្តម វេង សាខុន បានអបអរសាទរ អរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះប្រជាពលរដ្ឋនៅស្រុកតំបែរទាំអស់ និងសូមវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលគណបក្សប្រជាជនកម្ពុជាស្រុកតំបែរទទួលបានការគាំទ្រជាង ១០០% យោងតាមលទ្ធផលបណ្តោះអាសន្នរបស់ គ ជ ប។ លទ្ធផលជាប្រវត្តិសាស្រ្តនេះ គឺមិនអាចកាត់ផ្តាច់បានពីការខិតខំពុះពារ និងលះបង់គ្រប់បែបយ៉ាងរបស់សមាជិកគណបក្សគ្រប់ជាន់ថ្នាក់បានឡើយ។

ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកតំបែរ ឯកឧត្តម វេង សាខុន ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអុប្រធានចុះជួយស្រុក ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំទាំងពីរ អាជ្ញាធរមូលដ្ឋាន និងពុទ្ធិបរិស័តចំណុះជើងវត្ត ដែលបានបរិច្ចាគ ចាប់មគ្គផលធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានាព្រឹកនេះ។

ជាទីបញ្ចប់ ឯកឧត្តម វេង សាខុន ក៏បានឧទ្ទិសភាគផលបុណ្យ កុសលទានជូនសប្បុរសជនទាំងអស់ទទួលយកនូវផលា និសង្ឃតាមសទ្ធារៀងៗខ្លួន និងទទួលយកនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង