មន្រ្តីជាន់ខ្ពស់ គ.ជ.ប ចូលបំភ្លឺក្នុងសវនាការជំនុំជម្រះជាសាធារណៈ នៃក្រុមប្រឹក្សាធម្មនុញ្ញ លើបណ្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់ គ.ជ.ប លេខ ០០១ គ.ជ.ប និងលេខ ០០៤ គ.ជ.ប
ភ្នំពេញ៖ ឯកឧត្តម មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្រ្តីជាន់ខ្ពស់ គ.ជ.ប នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចូលបំភ្លឺក្នុងសវនាការជំនុំជម្រះជាសាធារណៈ នៃក្រុមប្រឹក្សាធម្មនុញ្ញ នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ អគារ “ស” វិមានចំការមន លើបណ្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់ គ.ជ.ប លេខ ០០១ គ.ជ.ប និងលេខ ០០៤ គ.ជ.ប ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ៕