អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រារព្ធកិច្ចប្រជុំបេីកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ចេទ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃចន្ទ ១៤ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានប្រារព្ធកិច្ចប្រជុំបេីកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ចេទ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកសវនកម្មផ្ទៃក្នុង និងប្រតិភូអមដំណេីរ ព្រមទាំងឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយការិយាល័យ និងលោកនាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕