**ក្រុមហ៊ុន Airbus និងក្រុមហ៊ុនបច្ចេកវិទ្យាអឺរ៉ុបជាង ៩០ ជំរុញឱ្យប្រធានគណៈកម្មការអឺរ៉ុប បង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធរដ្ឋមួយដើម្បីបង្កើនការវិនិយោគសាធារណៈលើបច្ចេកវិទ្យាទំនើប**យោធាអ៉ីស្រាអែល វាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចាស្ដីពីបទឈប់បាញ់បានជាប់គាំង**UN បង្ហាញក្តីព្រួយបារម្ភអំពីការគំរាមកំហែងរបស់ Houthi ក្នុងការបន្តការ វាយប្រហារលើនាវានៅសមុទ្រក្រហម**សហរដ្ឋអាមេរិកកំពុងពិចារណាទទួលស្គាល់តំបន់ គ្រីមៀ ជាផ្នែកមួយនៃប្រទេសរុស្ស៊ី**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»**ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៦-៣១ ខែមីនា នឹងមានភ្លៀងកក់ខែ គ្របដណ្តប់ទូទាំងប្រទេស**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥**វិមានក្រឹមឡាំង៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Donald Trump គ្រោងនឹងជួបសន្ទនា តាមទូរស័ព្ទ នៅថ្ងៃអង្គារនេះ**លោក ដូណាល់ ត្រាំ នឹងជជែកជាមួយលោក ពូទីន អំពីផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីសុខាភិបាល ណែនាំឱ្យបន្តលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាមួយអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល**ឃាតកម្មសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ត្រូវបានតុលាការកំពូលសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារមួយជីវិត និងបិទផ្លូវតវ៉ា**ក្រសួងបរិស្ថាន និងដៃគូ បន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប**សម្តេចតេជោ កោតសរសើរ​ និងអរគុណលោកប្រធានាធិបតី ត្រាំ ដែលរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល និងញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក**វិមានក្រឹមឡាំងបញ្ជាក់ថា លោក ពូទីន និងលោក Trump នឹងធ្វើការហៅទូរស័ព្ទនៅថ្ងៃអង្គារ**រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី**ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១**តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១,៩៦៦.៥១ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ**នាយករដ្ឋមន្ត្រីឥណ្ឌា៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈសម្បត្តិច្រើនជាងមុនសម្រាប់អាណត្តិ២របស់លោកដោយមានគោលដៅច្បាស់លាស់**រុស្ស៊ី ច្រានចោលការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពណាតូ នៅក្នុងប្រទេសអ៊ុយក្រែន

ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា! ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៧គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខា ចាត់ឨ្យលោកជំទាវ ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិការសាខា លោក គាំ សុខុម នាយកសាខា លោក អុី ធារិន ប្រធានគណៈកម្មាធិការអនុសាខាស្រុកព្រៃនប់ មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៧គ្រួសារ ដោយសារខ្យល់កន្ត្រាក់ ក្នុងនោះមាន ផ្ទះចំនួន ១ខ្នងដួលរលំរាបដល់ដី ៣ខ្នងផ្ទះទៀតរបើកដំបូលស្ទើទាំងស្រុង និង៣ខ្នងផ្ទះទៀតទទួលរងការប៉ះពាលតិចតួច ស្ថិតនៅក្នុង ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរលោកជំទាវ ប្រាក់ ច័ន្ទសុខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាមួយគ្នានេះ លោក នាយកសាខាបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងរងគ្រោះ ទាំងប្រជាពលរដ្ឋមិនរងគ្រោះ សូមបង្កើននូវការប្រុងប្រយ័ត្ន អំពីជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺគ្រុនឈិក ព្រោះខែនេះជារដូវស្សាហ៍ សូមបងប្អូនមើលនៅជុំវិញផ្ទះ ចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះរបស់បងប្អូន តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗអោយបានស្អាត និងជាចុងក្រោយនេះ សូមប្អូនទាំងអស់កុំភ្លេច ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។

អំណោយចែកជូនប្រជាពលរដ្ឋចំនួន ១គ្រួសារដួលរលំផ្ទះ ទទួលបាន៖អង្គរ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង កន្ទេល១ ទឹកសុទ្ធ ១កេស តង់១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកាចំនួន ១លានរៀល។

អណោយចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣គ្រួសាររបើកដំបូលស្ទើរទាំងស្រុង ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង ទឹកសុទ្ធ ១កេស តង់១ ឃីតមួយកញ្ចប់(មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកាចំនួន ២០មុឺនរៀល ចែកណែកក្នុងនោះមានគ្រួសារមួយទទួលរងការប៉ះពាល់របើកទាំងដំបូលនិងជញ្ជាំងទទួលបានថវិការចំនួន ៣០មុឺនរៀល ។

អំណោយចែកជូនប្រជាពលរដ្ឋចំនួន ៣គ្រួសារទទួលរងការប៉ះពាលតិចតួច ទទួលបាន៖អង្គរ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង កន្ទេល១ ទឹកសុទ្ធ ១កេស ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកាចំនួន ១០មុឺនរៀល ។

លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បានរបើកដំបូលផ្ទះប្រជាពលរដ្ឋ នៅឃុំអូរជ្រៅ ចំនួន៥ខ្នងផ្ទះ ខូចខាតដំបូលផ្ទះទាំងស្រុង១ខ្នង ដើមឈើបាក់សង្កត់ផ្ទះទាំងស្រុង២ខ្នង ក្នុងនោះផ្ទះបានសង្កត់លេីរថយន្ត ២គ្រឿង និងម៉ូតូ១គ្រឿង និងសម្ភារមួយចំនួនទៀត តែមិនបណ្តាយប៉ះពាល់អាយុជីវិត ឬរបួសនោះទេ។

ចំពោះមុខលោកអភិបាលស្រុក រួមជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពអាជ្ញាធរមូលដ្ឋាន ចុះជួយសម្រួលដោះស្រាយប្រជាពលរដ្ឋ ដែលពួកគាត់បានជួបនូវគ្រោះធម្មជាតិ បណ្ដាលឲ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង