មន្ត្រីជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតឧត្តមមន្ត្រីអាស៊ាន នៅកោះបាលី ដើម្បីផ្លាស់ប្តូរយោបល់ ពីការពង្រឹងកសាងសហគមន៍អាស៊ាន
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានចូលរួមកិច្ចប្រជុំចង្អៀតឧត្តមមន្ត្រីអាស៊ាន នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់អំពីការពង្រឹងការកសាងសហគមន៍អាស៊ាន រួមមានការស្នើសុំចូលជាសមាជិករបស់ប្រទេសមួយចំនួននៅក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ៕