ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យដើម្បីអនុវត្តផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនសម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យដើម្បីអនុវត្តផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវ៉ាត់ក្រុងទី៣ប្រារព្ធធ្វើនៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ជាច្រើនរូបទៀត ៕