ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ជួបសំណេះសំណាលជាមួយប្អូនៗជាសិក្ខាម ដើម្បីចូលរួមរៀនវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី២
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗជាសិក្ខាមសរចំនួន ៩៩នាក់ ស្រីចំនួន ៣៤នាក់ ដើម្បីចូលរួមរៀនវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី២ រយៈពេល ៤ខែ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ដែលចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ ស្នងការ និងក្នុងនាមខ្លួនលោកផ្ទាល់លោកបានណែនាំផ្ញើពីចម្ងាយសូមជូនពរដល់ប្អូនៗជាសិក្ខាមទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវចេះសាមគ្គីគ្នា បង្កើតទំនាក់ល្អជាមួយសិក្ខាមមកពីខេត្តផ្សេងទៀត ព្រមទាំងទទួលបានជោគជ័យក្នុងវគ្គសិក្សាខ្លីរយៈពេល៤ខែនេះបាននិទ្ទេសល្អគ្រប់គ្នាៗ ដើម្បើយកចំណេះដឹង បទពិសោធការងារ ពីសាលានគរបាលជាតិ ភូមិភាគ(៣)យកមកបម្រើឲ្យអង្គភាពក៏ដូចជាសង្គមជាតិទាំងមូល។
ជាថ្មីម្តងទៀតលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានឧបត្ថម្ភមីចំនួន ២៩៧កេស ជូនដល់សិក្ខាមដោយក្នុងម្នាក់ៗទទួលបានចំនួន ៣កេស ដើម្បីរួមចំណែកកាត់បន្ថយលើការចំណាយបានមួយរយៈពេលផងដែរ ៕