**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋមន្ត្រីការងារ លើកទឹកចិត្តនិស្សិតដែលសិក្សានៅក្រៅប្រទេស ចូលរួមលើកកម្ពស់កិត្តិយសជាតិ ខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សូមចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គីជាមួយគ្នា ពិសេសត្រូវខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញឱ្យកាន់តែរីកចម្រើនទៅមុខ។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដែល​ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា២៤នាក់ ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

លោក ចេង គឹមអូន ប្រធានប្រតិភូនិស្សិតកម្ពុជាដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងចំណោមនិស្សិតទាំង២៤នាក់នេះគឺជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប១៤ស្ថាប័ន។ មុខជំនាញដែលត្រូវសិក្សានោះរួមមាន៨ជំនាញ៖ ១-អភិវឌ្ឍន៍ហេដ្ឋានរចនាសម្ពន្ធ ២-អភិវឌ្ឍន៍វិស័យឯកជន ៣-លើកកម្ពស់គុណអប់រំ ៤-អភិវឌ្ឍន៍កសិកម្ម និងអភិវឌ្ឍន៍ជនបទ ៥-លើកកម្ពស់បរិស្ថានរស់នៅទីក្រុង ៦-លើកម្ពស់ប្រព័ន្ធថែទាំសុខភាព និងសន្តិសុខសង្គម ៧-លើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ និង៨-កសាងទំនាក់ទំនងអន្តរជាតិ។

លោកប្រធានប្រតិភូបានបន្តថា អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់មន្ត្រីរាជការកម្ពុជានេះ គឺជាគម្រោងជំនួយឥតសំណងដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០០០ មកដល់ពេលបច្ចុប្បន៍មាននិស្សិតកម្ពុជាជាង៥០០នាក់ហើយដែលបានទទួលអាហារូបករណ៍នេះ។ កម្មវិធីនេះផ្ដោតលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ការចូលរួមអភិវឌ្ឍន៍និងបង្កើតផែនការអភិវឌ្ឍសេដ្ឋកិច្ច/សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរ និងជូនពរដល់និស្សិតទាំង២៤នាក់ខាងលើឱ្យទទួលបានការសិក្សាជោគជ័យ និងត្រឡប់មកបំពេញការងារនៅកម្ពុជាវិញ ដើម្បីជួយជំរុញការអភិវឌ្ឍតាមវិស័យការងាររៀងៗខ្លួនឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងថា កម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់មន្ត្រីរាជការកម្ពុជានេះ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុន ដើម្បីលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍន៍ធនធានមនុស្ស ដូច្នេះសង្ឃឹមថានិស្សិតកម្ពុជានឹងខិតខំប្រឹងប្រែងប្រើប្រាស់ឱកាសមួយនេះជាផលប្រយោជន៍សម្រាប់ស្ថាប័នរបស់ខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល។

ឯកឧត្តមបណ្ឌិតបានបន្តថា ទាំងនេះគឺជាផ្លែផ្កានៃសន្តិភាព និងការអភិវឌ្ឍតាំងពីឆ្នាំ១៩៩៨ ក្រោមដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏ដូចជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ការអភិវឌ្ឍប្រទេសជាតិមួយ គឺត្រូវអភិវឌ្ឍធនធានមនុស្សជាមុនសិន។

ឯកឧត្តមរដ្ឋមន្ត្រីបន្តទៀតថា ជប៉ុនជាប្រទេសមិត្តដ៏ល្អជាមួយកម្ពុជា ដែលតែងផ្ដល់ជំនួយអភិវឌ្ឍ និងជំនួយឥតសំណងមកដល់កម្ពុជា មានចំណងមិត្តភាពយូរអង្វែង។

ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់និស្សិតអាហារូបករណ៍ដែលសិក្សានៅប្រទេសជប៉ុន សូមចូលរួមជាមួយសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាសកម្មភាពដែលគណបក្សប្រជាជនកម្ពុជារៀបចំនៅប្រទេសជប៉ុន ចូលរួមជាមួយសហគមន៍ប្រជាជនកម្ពុជាដែលនៅទីនោះ។ នៅប្រទេសជប៉ុនមាននិស្សិត និងប្រជាជនកម្ពុជាជាង២ម៉ឺន៥ពាន់នាក់ និងតែងជួបជុំគ្នាប្រារព្ធពិធីកម្សាន្តផ្សេងៗ។

ឯកឧត្តមបណ្ឌិតបានណែនាំដល់ក្រុមនិស្សិតដដែលសូមជួយផ្សព្វផ្សាយពីស្ថានភាពនយោបាយ ស្ថិរភាពនយោបាយ ការអភិវឌ្ឍ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅក្នុងប្រទេស ទៅដល់អ្នកទៅសិក្សាមុនៗ និងប្រជាជនដែលរស់នៅធ្វើការនៅទីនោះ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍ជាតិ និងបទពិសោធន៍ជាច្រើនជូនក្រុមនិស្សិតខាងលើ ពិសេសគឺគោលនយោបាយជាតិ ឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។ ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតបានណែនាំដល់ក្រុមនិស្សិតទៀតថា នៅពេលក្លាយជាអ្នកដឹកនាំបន្តវេនជំនាន់ក្រោយ ក៏ត្រូវគិតគូរពីគោលនយោបាយទាំងនេះផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តណែនាំដល់ក្រុមនិស្សិតត្រូវចូលរួមជួយលើកម្ពស់កិត្តិយសកម្ពុជានៅប្រទេសជប៉ុន ព្រមទាំងត្រូវពង្រឹងសាមគ្គីផ្ទៃក្នុងឱ្យបានល្អ ពិសេសគឺត្រូវខិតខំសិក្សាស្វែងយល់យកចំណេះ ជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិយើងវិញ៕

អត្ថបទដែលជាប់ទាក់ទង