**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

លោកជំទាវ ពេជ ចន្ទមុន្នី អរគុណដល់ពលរដ្ឋខ្មែរដែលបានគាំទ្ររហូតកម្ពុជាបានជាប់ជាម្ចាស់ផ្ទះ ក្នុងការរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦

ភ្នំពេញ៖ លោកជំទាវ ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានអរគុណដល់ពលរដ្ឋខ្មែរដែលបាន LIKE SHARE និង Comments ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់កម្ពុជាបានជាប់ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកជំទាវ ពេជ ចន្ទមុន្នី បានលើកឡើងថា ជោគជ័យដ៏មហាវិសេសវិសាលនិងមានតម្លៃជាប្រវត្តិសាស្រ្តនេះ លោកស្រីបានក្រាបថ្វាយបង្គុំទូលថ្វាយ ព្រះសម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថសីហនុ ដែលទ្រង់គង់ជាព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា នូវលទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិមាតុភូមិកម្ពុជា។

លោកជំទាវ ពេជ ចន្ទមុន្នី ថ្លែងថា មហាលទ្ធផលជាប្រវត្តិសាស្ត្រនេះជាកំណត់ត្រាមួយដែលឆ្លុះបញ្ជាំងពីទស្សនៈវិស័យ ដឹកនាំដ៏ត្រឹមត្រូវរបស់សមាគមឫទ្ធិនារីកម្ពុជាកន្លងមក បង្ហាញពីស្ថានភាព ស្ថេរភាព សុខសន្តិភាពក្នុងផ្ទៃប្រទេសកម្ពុជា និងមុខមាត់ កិត្តិយសជាតិលើឆាកអន្តរជាតិ។

លោកជំទាវថា ការចូលរួមយ៉ាងសស្រាក់សស្រាំពីសមាជិក សមាជិកា ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបានចូលរួមបំផុសទឹកចិត្ត ស្មារតី ការគាំទ្រតាមគ្រប់រូបភាព ដែលធ្វើឱ្យប្រទេសកម្ពុជាត្រូវបានបោះឆ្នោតផ្តល់ទំនុកចិត្តធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកនៅឆ្នាំ២០២៦ ខាងមុខនេះ។

ជាមួយគ្នានេះលោកជំទាវ ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណដល់ក្រុមការងារគាំទ្រគ្រប់ផ្នែក និងបណ្តាញសារព័ត៌មានគ្រប់ស្ថាប័នដែលបានចូលរួមផ្សព្វផ្សាយនិងចលនាឲ្យមានការគាំទ្រដល់ការបោះឆ្នោត រហូតកម្ពុជាទទួលជ័យជម្នះជាប់ជាស្ថាពរ។

លោកជំទាវ ពេជ ចន្ទមុន្នី បានបេ្តជ្ញាបន្តដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ស្របតាមកទស្សនៈវិស័យច្បាស់លាស់ ដើម្បីជួយកុមារី និងយុវតីកម្ពុជាឲ្យមានសមត្ថភាព សីលធម៌ និងគុណធម៌។

គូសបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ នៅខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង