ឧត្តមសេនីយ៍ទោ គង់ មនោ ជួបសំណេះសំណាល និងជូនដំណើរដល់សិក្ខាកាមនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលត្រូវរៀនវគ្គវិជ្ជាជីវៈបឋមនគរបាលជាតិ រយៈពេល៤ខែ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នាព្រឹកថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរ ព្រមទាំងផ្តាំផ្ញើដល់សិក្ខាកាមនគរបាលសរុបចំនួន ៤៤នាក់(ស្រី ១៤នាក់) នៃស្នងការដ្ឋាននគរបាលខេត្ត ដែលត្រូវរៀនវគ្គវិជ្ជាជីវៈបឋមនគរបាលជាតិ រយៈពេល៤ខែ នៅសាលានគរបាលភូមិភាគ៣ កំពង់ស្ពឺ ៕