ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអគ្គនាយកនៃមូលនិធិជាតិជំនួសសង្គម
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអគ្គនាយកនៃមូលនិធិជាតិជំនួសសង្គមរបស់ឯកឧត្តម ស៊ឹម សុធន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៕