ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ នាំយកទៀនវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តបុទុមវត្តី និងវត្តមុនីសុវណ្ណ
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជេីងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង បាននាំយកទៀនវស្សា និងទេយ្យវត្ថុ វេរប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តបុទុមវត្តី និងវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ។
ការពិតណាស់ សាសនាព្រះពុទ្ធ គឺជាសាសនារដ្ឋ ដែលប្រជាពលរដ្ឋខ្មែរ ភាគច្រើនបានប្រកាន់ខ្ជាប់នូវទំលៀមទំលាប់តាំងពីបុរាណកាលមក។ ក្នុងវិស័យព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា បានចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុច មានរយៈពេល៣ខែ ដែលពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចពុទ្ធបរិស័ទជិតឆ្ងាយ បំពេញកិច្ចជួយឧបត្ថម្ភគាំទ្រ ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស អាស្រយ័ដោយ រដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ធ្វើឲ្យភិក្ខុសង្ឃមានការលំបាក ក្នុងការនិមន្តបិណ្ឌបាត្រ ក៏ដូចជាការរួមចំណែក លើកកំពស់វិសយ័ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋឲ្យថ្កុំថ្កើនរុងរឿង តរៀងទៅ៕