**ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត**រដ្ឋមន្ត្រីការពារវៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យការពារជាតិ​ ឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញធ្វើបទបង្ហាញស្តីពី “បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ” ក្នុងសម័យប្រជុំពេញអង្គវគ្គ១**សម្តេចធិបតី៖ កម្ពុជា ជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពនាំមកនូវការប្រែប្រួល និងមានឆន្ទៈខ្ពស់ចែករំលែកបទពិសោធទៅដល់បណ្តាប្រទេសជុំវិញពិភពលោក**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ

សៀវភៅ កម្ពុជាសម័យតេជោ វគ្គ២៥ «ការផ្តល់បណ្ណ ប.ស.ស (បេឡាជាតិ សន្តិសុខសង្គម)»

សៀវភៅ«កម្ពុជា សម័យតេជោ»ជាស្នា​ដៃ​រ​បស់ ​ឯ​ក​ឧត្ត​ម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជា​សមា​ជិ​ក​​ក្រុ​ម​ប្រឹ​ក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចង​ក្រ​ងសៀវភៅនេះឡើងដើម្បីបង្ហាញ​ទៅ​ដល់​មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ ស​ម្តេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុ​ជា​មានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែ​លត្រូវចាប់អារម្មណ៍កោតស​រ​សើ​រ និងកត់ត្រាទុក។

ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពី​ដំណើរជីវិត​រ​បស់សម្តេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។ ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែ​ល​ស​ម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើ​​ម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើង ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬន​យោ​​​បាយចាប់តាំងពីក្រោយព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបា​នបង្កើតឡើងនៅឆ្នាំ១៩៩​៣​និ​ង​​ការ​បញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជាពន្លឺ ជា​​ឯ​កសា​រជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬមនុស្សជំនាន់ក្រោយ ក្នុង​កា​រ​សិ​ក្សា​​​ឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែ​លកើតមាន​ឡើ​ងនៅក្នុងផ្ទៃប្រទេសចន្លោះ​ពី​ឆ្នាំ​១​៩​៧​០​ដល់ឆ្នាំ២០២៣។ ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមាននៅក្នុងសៀវភៅ«កម្ពុជា ស​ម័​យ​តេ​ជោ​»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។​

វគ្គ២៥« ការផ្តល់បណ្ណ ប.ស.ស (បេឡាជាតិ សន្តិសុខសង្គម) »
ប.ស.ស ដែលក្លាយមកពីពាក្យពេញថា បេឡាជាតិសន្តិសុខសង្គម ត្រូវបាន​បង្កើ​ត​ឡើ​ង​ដោយព្រះករុណា ព្រះបាទ នរោត្តមសីហនុ នៅឆ្នាំ១៩៥៥ តាមព្រះរាជក្រឹត្យលេខ៥៥ និ​ង​៣​០​៦។ ប៉ុន្តែចាប់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩ របបសន្តិសុខសង្គម មិនត្រូវដាក់ឱ្យអនុវត្តទេ ហើ​​​​​យចាប់ពីឆ្នាំ១៩៧៩ដល់ ១៩៩៣ ប្រជា​ជនកម្ពុជាទូទាំងប្រទេសបា​នទទួ​លសេវា​ថែទាំ​សុខ​ភា​​ព​​ដោយឥតគិតថ្លៃ និងបន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ នា​យកដ្ឋានសន្តិសុខសង្គម​ត្រូវ​បា​ន​​ប​ង្កើ​តឡើងវិញ។ នាយកដ្ឋាននេះ ទទួលខុសត្រូវលើការរៀបចំទាំងអស់ នៃ​ប្រកាស​សម្រាប់​កា​រ​អ​​នុវត្តកិច្ចគាំពារសន្តិសុខសង្គមដល់ប្រជាជន ដែលធ្វើការក្នុងវិស័យឯកជន។

ក្រោ​យម​កដោ​យ​​មា​នការកែប្រែបទប្បញ្ញត្តិ ស្តីពីច្បាប់ការងារឆ្នាំ១៩៩២ ត្រូ​វបានរដ្ឋសភាអនុម័តឱ្យ​ប្រើប្រា​ស់​ជា​​ផ្លូវការនៅឆ្នាំ១៩៩៧។ ច្បាប់នេះ ត្រូវបានអនុវត្តដោយនាយកដ្ឋានការងារ ដែ​លក្រោ​យម​ក​បា​នប្តូរទៅជាអគ្គនាយកដ្ឋានការងារ។ ច្បាប់សន្តិសុខសង្គម ត្រូវបានធ្វើវិសោធនកម្ម និង​អនុ​ម័​តជាថ្មីដោយរដ្ឋសភានៅខែកញ្ញា ឆ្នាំ២០០២ ដែលក្រោយមកត្រូវបានគេស្គាល់ថា ជា​ច្បាប់​រប​បសន្តិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃ​ច្បាប់ស្តី​ពីកា​រ​ងា​រ។

នៅឆ្នាំ២០០៧ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តី​ពីការបង្កើតបេឡាជាតិ​រប​បស​ន្តិ​សុ​ខ​សង្គម ហៅកាត់ថា ប.ស.ស ដែលការបង្កើតឡើងនេះ គឺ​ដើម្បីជំនួសនាយកដ្ឋាន​សន្តិ​សុខ​ស​ង្គ​ម។ ការបង្កើតប.ស.ស ដើម្បីគ្រប់គ្រងផ្នែកកិច្ចគាំពារសន្តិសុខសង្គមឱ្យស្របទៅតាមច្បាប់ ស្តី​ពីសន្តិសុខសង្គមជាតិ និងបទប្បញ្ញត្តិសន្តិសុខសង្គម។ ក្រោ​យពីការ​រៀបចំដ៏ធំទូលា​យ​រួ​ច​រា​ល់​ ប.ស.ស ត្រូវ ប្រកាសដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០០៨ ។
អនុលោមតាមច្បាប់ ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ស្ថានភាព រីក​ចម្រើន​នៃសេដ្ឋ​កិ​ច្ច​​ជាតិ និងការធ្វើសមាហរណកម្មក្នុងតំបន់ បេឡាជាតិ របបសន្តិសុខសង្គម បា​នត្រៀ​មខ្លួ​ន​តា​ម​រយៈការរៀបចំពង្រីក និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដោយមានចក្ខុវិស័យ និ​ង​បេសកកម្ម ដ៏ច្បាស់លាស់ក្នុងការអនុវត្តផ្នែកសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព ត​ម្លា​ភា​ព គណនេយ្យភាព និងទាន់ពេលវេលា សម្រាប់ជនទាំងឡាយ ដែ​លស្ថិតនៅក្រោម​ប​ទ​ប្ប​ញ្ញ​ត្តិ នៃច្បាប់ស្តីពីការងារ ស្តីពីការទទួលបាន នូវសេវាសន្តិសុខសង្គម នៅពេល ពួកគេ ជួប​ប្រ​ទះ នូវយថាភាពផ្សេងៗ ជាអាទិ៍ ជរាភាព ទុព្វលភាព មរណភាព ហានិភ័យការងារ ឬ​ពេ​ល​ជួ​ប​ប្រ​ទះយថាភាពផ្សេងៗទៀតដូចជាជំងឺ និងមាតុភាពជាដើម។

ម្យ៉ាងទៀតគោលនយោបាយសន្តិសុខសង្គម ក៏រួ​មចំណែកយ៉ាងសំខាន់ដល់គោ​លន​យោ​បា​យ​កា​ត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល តាមរយៈគោលការណ៍ នៃ​ការចែករំលែក​ប្រាក់​ចំ​ណូ​ល​តាមខ្សែទទឹង និងខ្សែបណ្តោយ។ មានន័យថា អ្នកមានប្រាក់ចំណូលខ្ពស់ ជួ​យដល់​អ្នក​មា​ន​​ប្រាក់ចំណូលទាប អ្នកមានសុខភាពល្អ ជួយដល់អ្នកមានជំងឺ ជនពិការ ឬ​អ្នកដែលទ​ទួល​រង​នូ​វគ្រោះថ្នាក់ផ្សេងៗ ជនវ័យក្មេង ជួយដល់ជនចាស់ជរា ដែលកត្តានេះ ធ្វើឱ្យមនុស្សក្នុងសង្គម ទ​ទួលបាន នូវភាពកក់ក្តៅក្នុងជីវភាពរស់នៅ ធានារក្សាបានស្ថិរភាព និ​ងភាពសុខដុមរម​នាក្នុ​ង​សង្គម។អនុលោមតាមប្រកាសអន្តរក្រសួងលេខ ២៩១ក.ប/ប្រ.ក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្តី​ពី​​កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវា​ងបេឡាជាតិរបបសន្តិសុ​ខស​ង្គ​ម និងមូលដ្ឋានសុខាភិបាលសម្រាប់ផ្នែកថែទាំសុខភាព ប.ស.ស បា​នចុះកិច្ចព្រមព្រៀ​ងជា​មួ​យមូលដ្ឋានសុខាភិបាលចាប់ពីថ្នាក់មណ្ឌលសុខភាព រហូតដល់ថ្នាក់ជាតិចំនួន ១៣៣៥ មូ​ល​​ដ្ឋា​នសុខាភិបាល ក្នុងនោះមានមន្ទីរពេទ្យរដ្ឋចំនួន ១ ២៩២ និងមន្ទីរពេទ្យឯកជនចំនួន៤៣ ។​តាមរយៈការអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជន ប្រកបដោយជោគជ័យ ប.​ស.​ស​ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និង​បានប្រគល់ភារកិច្ចបន្ថែមទៅជាប្រតិប​ត្តិក​រ​តែ​មួ​យ​គត់ក្នុងការគ្រប់គ្រង និងចាត់ចែងបេឡាជាតិរបបសន្តិសុខសង្គម ផ្នែ​កហានិភ័យកា​រងា​រ​ស​ម្រា​ប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និង​អ​តីតយុទ្ធជន មានបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែ​កុ​ម្ភៈ ឆ្នាំ២០១៧។

តាមទិន្នន័យរបស់ប.ស.ស បានឱ្យដឹងថា រហូតមកដល់ឆ្នាំ២០១៨ ​បានចុះ​ប​ញ្ជី​​មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួន៣១៤០៧៦នាក់ ក្នុង​នោះ​ម​​ន្ត្រីរាជការចំនួន២០៤០៨៤នាក់ អតីតមន្ត្រីរាជការចំនួន៥៥ ២២២នាក់ អ​តីតយុទ្ធជ​នចំ​នួន​៥​៤​ ៧៧០នាក់ និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និ​ងអតីតយុទ្ធជនទៅទទួ​លសេ​វា​ថែ​ទាំ​សុខភាពបានចំនួន ២២ ០០១ ដង នាក់ ។ ប.ស.ស ក៏បា​នផ្តល់តាវកាលិកផ្នែកហានិភ័​យ​កា​​រងារដល់ជនរងគ្រោះជាកម្មករនិយោជិត សរុបចំនួន ២១៤ ៣៧០នាក់ ក្នុង​ចំណោមកម្មករ​និ​យោជិតជាសមាជិក ចំនួន ១ ៤៨៧ ៤៩១នាក់ នៃរោងចក្រសហគ្រាសចំនួន ១២ ៦​៨៨​សហ​គ្រា​ស ។

សម្រាប់ផ្នែកថែទាំសុខភាព ប.ស.ស បាន​ផ្តល់សេវាដល់កម្មករ​និយោ​ជិត​ប្រមា​ណ​ជា​​​ង១៨៥២ ០៤៦ ដងនាក់(ករណី)ក្នុងចំណោមកម្មករនិយោជិតប្រមាណជាង ១៥៩២ ៥៥​៧​នា​​ក់ នៃរោងចក្រសហគ្រាស ចំនួនជាង៨ ៥០៨។ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និង​អតី​ត​យុទ្ធជន មកទទួលសេវាសុខភាពបានចំនួន ២២០១ ដងនាក់ (ករណី)។ ប.ស.ស ក៏​ត្រូវ​ទទួ​ល​បន្ទុកលើការងារចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីទទួលបានសេវាមូលនិធិសមធម៌ សុ​ខាភិបាល ដែលមកដល់ពេលនេះ បានចុះបញ្ជីសហគ្រាសចំនួន ២៣ ១៨៣ សហគ្រាស និ​ង​កម្មករនិយោជិតចំនួន១៣៧ ៨៤៥នាក់ និងទទួលរៀបចំបើកប្រាក់ឧបត្ថម្ភបន្ថែម​របស់រា​ជរ​ដ្ឋា​ភិបាល ដល់កម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ក្រោយសម្រាលកូន ដែ​លគិ​ត​ត្រឹ​មថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានកម្មករនិយោជិតជាស្ត្រីសម្រាលកូនចំនួន ៥៦ ៧​៨៥​នា​ក់ កូនចំនួន ៥៧ ២១៣ នាក់។

បេឡាជាតិរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរា​ជ​កា​រ​ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើការ នូវកញ្ចប់តាវកាលិកចំនួន៣រួមមាន៖ – សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ – សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់ និង សេវាបញ្ជូនសព – សេវាបង្ការសុខភាព ។ ប.ស.ស បានបន្តពង្រីកការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងបន្តជំរុញ កា​រ​អ​នុវត្តផ្នែកថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និង​ខិត​ខំរៀ​បចំ​ដា​ក់ឱ្យដំណើរការផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិត និងផ្នែ​កហានិ​ភ័យ​ការងា​រស​ម្រា​ប់​មន្ត្រីសាធារណៈនៅឆ្នាំ២០១៩។

ក្រៅពីនេះ ប.ស.ស ក៏បានផ្តល់ការពិនិត្យ និង​ព្យាបា​លជំ​ងឺ​ម​ហារីកដល់សមាជិក ប.ស.សទាំងស្រុងផងដែរ ខណៈសេវានេះនៅបណ្តាប្រទេសមួយចំនួន នៃ​សមាគមអាស៊ាន មិនទាន់បានផ្តល់ជូននៅឡើយ ។ តាមរបាយការណ៍ នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើមខែ​កុម្ភៈ ឆ្នាំ២០១៩ បាន​ឱ្យ​ដឹងថា គិតចាប់ពីពេលដំណើរការដំបូងក្នុងឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន ប.ស.ស បា​ន​ផ្ត​ល់តាវកាលិកផ្នែកហានិភ័យការងារដល់ជនរងគ្រោះជាកម្មករនិយោជិតបានចំនួន ២១៧ ៩​៣​១នាក់ ក្នុងចំណោមកម្មករនិយោជិតជាសមាជិកចំនួន១ ៦៣៧ ៣៤០នាក់ នៃ​សហ​គ្រា​ស​ចំ​នួ​នជាង ១២ ៥៥៤សហគ្រាស និងសម្រាប់ផ្នែកថែទាំសុខភាព បា​នផ្តល់សេវាដល់កម្ម​ករ​និ​យោ​​ជិតចំនួន ២០៣០ ៣០៧ ដង-នាក់ ក្នុងចំណោមកម្មករនិយោជិត ១៦១៤ ៣៣៩ នាក់ នៃ​ស​​ហគ្រាសចំនួនជាង ១០ ១៥២ សហគ្រាស ។

យោងតាមរបាយការណ៍លទ្ធផលការងារសម្រេចបាន៩ខែ ឆ្នាំ២០២២ រប​ស់បេឡាជាតិរ​ប​ប​ស​ន្តិ​​សុខសង្គម បានបង្ហាញថា​ របបសន្ដិសុខសង្គមផ្នែ​កប្រាក់សោធនបានដាក់ឱ្យដំ​ណើរការ​កា​ល​​ពីពេលថ្មីៗកន្លងទៅ មានសហគ្រាសធុនតូចជាច្រើនមកចូលរួមចុះបញ្ជីជាមួយ ប.ស.ស. ធ្វើ​​ឱ្យការចុះបញ្ជីរបស់សហគ្រាស គ្រឹះស្ថាន វិស័យឯកជន មានការកើនឡើងខ្ពស់ ក្នុង​នោះ​មា​​នសហគ្រាសចុះបញ្ជីចំនួន ២ ១៧៧សហគ្រាស កើនឡើង១៦៥.១៦% មានសមាជិក២២៩ ៦​៥​៥នាក់ កើនឡើង៤៥១,២៩% បើធៀបទៅនឹងរយៈពេល៩ខែ ក្នុងឆ្នាំ២០២១ ។ ឆ្នាំ២០២២នេះដែរ ដោយស្ថានភាពជំងឺកូវីដ-១៩មានការធូរស្រាល ស្ថា​នភាពសុខភាពរ​បស់​ប​ង​​ប្អូនកម្មករនិយោជិតមានលក្ខណៈល្អប្រសើរ ធ្វើ​ឱ្យការផ្ដល់តាវកាលិកផ្នែកថែទាំសុ​ខភា​ពមា​ន​ការថយចុះ ប៉ុន្ដែចំពោះផ្នែកហានិភ័យការងារ កា​រផ្ដល់តាវកាលិកមានការកើនឡើង​៤៧​,១​៦​%​បើធៀបទៅនឹងរយៈពេល៩ខែ នៃឆ្នាំ២០២១។ចំណែកការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម រប​ស់​រា​ជ​រ​ដ្ឋាភិបាលជូន កម្មករនិយោជិតជាស្រ្ដីសម្រាលកូនរយៈពេល៩ខែកន្លងទៅ មា​នស្រ្ដីសម្រាល​កូ​នស​រុប​៣៩៥២១នាក់ ថយចុះ១៩,៦០% និងកូនចំនួន ៣៩ ៧៩១នាក់ មា​នការថយចុះ១​៩,​៦​៣​%។ ដោយឡែកគិតត្រឹមខែកញ្ញា ឆ្នាំ២០២២ សហគ្រាស គ្រឹស្ថាន វិស័យឯកជន ដែ​លបា​ន​ចុះ​បញ្ជីនៅ ប.ស.ស. មានចំនួន១៣ ៣៥៥សហគ្រាស ដែល​មានសមាជិកស​រុប១​៤៦​៦​៧​២​៥​នា​ក់។ ក្នុងនោះវិស័យសាធារណៈ ផ្នែកហានិភ័យការងារចំនួន៣៥ស្ថាប័ន និង​ផ្នែក​ថែ​ទាំ​សុ​ខ​ភា​ពចំនួន៣៩ស្ថាប័ន។ នៅចុងខែមករា ឆ្នាំ២០២៣ របាយការណ៍ នៃប.ស.សបានឱ្យដឹងថា រយៈពេល ៤ឆ្នាំ ពីឆ្នាំ២​០​១​៨ ដល់ឆ្នាំ២០២៣ ថវិកាសរុបជាង ១៣៨ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បើ​ក​ផ្ដ​ល់ជូនកម្មការិនីជាស្រ្តីសម្រាលកូន ដែលជាសមាជិកប.ស.ស.ចំនួន៣៤៣ ៨៨៤នាក់ ដែ​ល​មា​ន កូនសរុបចំនួន ៣៤៦ ២៥៨នាក់ ក្នុងនោះស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ២ ៣​២​៦​នាក់ និងកូនភ្លោះបី មានចំនួន២៤នាក់ ។

របាយការណ៍ដដែលឱ្យដឹងទៀតថា រយៈ​ពេល​ពេ​ញ​មួយឆ្នាំ នៃឆ្នាំ២០២២ ថវិកាប្រមាណ២២ ៤៦៩ ២០០ ០០០រៀលរបស់រាជរដ្ឋាភិបាល ត្រូ​វ​បា​នបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.) បើក​ផ្តល់ជូនដល់កម្មការិនីជាស្ត្រីស​ម្រាល​កូន​ទាំ​ងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធសរុបចំនួន៥៥៧៧០នាក់ ដែ​លមានចំនួនកូនសរុ​ប៥​៦១​៧៣​នា​ក់ ក្នុងនោះស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ៣៩៣នាក់ និងកូនភ្លោះបីមានចំ​នួន០​៥​នា​ក់​ ថយចុះជាង១៤% បើធៀបនឹងឆ្នាំ២០២១។

ការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ ដល់ស្ត្រីជាកម្មកា​រិ​នី​ស​​ម្រាលកូនខាងលើ គឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែ​លក្នុង​នោះ​​​ស្ត្រីសម្រាលបានកូនម្នាក់ទទួលបាន៤០ម៉ឺនរៀលសម្រាលបានកូនភ្លោះ២ ទទួ​លបាន​៨០​ម៉ឺ​​នរៀល និងសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន១លាន២សែនរៀល តា​ម​រ​​យៈបេឡាជាតិរបបសន្តិសុខសង្គមជាប្រតិបត្តិករផ្ទាល់ ហើយសម្រាប់អ្នកដែល​សម្រាល​បាន​កូ​នភ្លោះ៣នាក់ ក៏ទទួលបានប្រាក់ឧបត្ថម្ភពិសេសបន្ថែមទៀត ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុ​ន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួ​ន​៥លានរៀលផងដែរ។

អត្ថបទដែលជាប់ទាក់ទង