**​លោក កើត ឆែ៖ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជិត ៣លាននាក់**ប្រេសុីល រៀបចំពង្រឹងសន្តិសុខ មុនកិច្ចប្រជុំកំពូល G20 នៅដេីមសប្តាហ៍ក្រោយ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមកិច្ចការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច**ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនឹងបញ្ឈប់ការដឹកជញ្ជូនឧស្ម័នទៅកាន់ប្រទេសអូទ្រីសចាប់ពីថ្ងៃសៅរ៍**UN ព្រមានអំពើហិង្សាប្រដាប់អាវុធធ្វើឲ្យវិបត្តិមនុស្សធម៌នៅស៊ូដង់កាន់តែយ៉ាប់យឺន**អ៉ីរ៉ង់ គាំទ្រលីបង់​ឲ្យចរចារកកិច្ចព្រមព្រៀបទឈប់បាញ់​ ជាមួយអ៉ីស្រាអែល**ឯកឧត្ដម ប៊ូ ជុំសេរី៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ស ខេង អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រកាសលទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក**កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភា សាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ**ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC**អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទូរស័ព្ទទៅលោក ពូទីន និយាយពីបញ្ហាអ៊ុយក្រែន**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន

អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារអបអរសាទរសម្ដេចតេជោ ចំពោះជោគជ័យ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ

ភ្នំពេញ៖ លោក ង្វៀន ភូជុង (Nguyen Phu Trung) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានផ្ញើសារលិខិតមួយជូន សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោក ង្វៀន ភូជុង បានបញ្ជាក់ក្នុងលិខិតថា លោកមានសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះការបោះឆ្នោតរដ្ឋសភា នីតិកាលទី៧ អាណត្តិ ២០២៣-២០២៨ របស់កម្ពុជា ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទទួលបានជោគជ័យត្រចះត្រចង់។

ជាមួយស្មារតីសមមិត្តដែលផ្សាភ្ជាប់យ៉ាងជិតស្និត តាងនាមគណៈកម្មាធិការមជ្ឈិមបក្សកម្មុនីស្ត វៀតណាម លោកសូមគោរពផ្ញើជូនគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នូវមនោសញ្ចេតនាដ៏ជិតស្និត និងសូមអបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជំនះយ៉ាងធំធេង ក្នុងការបោះឆ្នោតរដ្ឋសភា នីតិកាលទី៧ ដែលលទ្ធផលនៃការបោះឆ្នោតនេះ ជាថ្មីម្ដងទៀតបានបញ្ជាក់ ពីតួនាទី និងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច។

នៅក្នុងសារលិខិតបានបញ្ជាក់ទៀតថា៖ យើងខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈភាពប្រសើរឡើង នៃលទ្ធផលសម្រេចបាន រួម ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែប និងការគាំទ្រដ៏លើសលុបពីសំណាក់ប្រជាជនកម្ពុជា រដ្ឋសភា និង រដ្ឋាភិបាលថ្មីនៅកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងត្រូវបានបង្កើតឡើងក្នុងពេលដ៏ឆាប់ ហើយបន្តសម្រេចបានសមិទ្ធផលថ្មីៗ និងធំធេងបន្ថែមទៀត ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ក្នុងសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាព។

លោកបានគាំទ្រយ៉ាងពេញទំហឹងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងធ្វើអស់ពី កម្លាំងកាយចិត្ត រួមជាមួយកម្ពុជាថែរក្សា ពូនជ្រំ និងផ្តល់ទៅឲ្យអ្នកជំនាន់ក្រោយនូវទំនាក់ទំនងដ៏ល្អ ប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសយើងទាំងពីរ។

លោកសូមជូនពរឲ្យទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងវៀតណាម -កម្ពុជា ស្រស់បំព្រងជានិច្ចនិរន្តរ៍ និងរឹងមាំជាអមតៈ។ លោកអគ្គលេខាធិការ សូម ប្រសិទ្ធពរជូនចំពោះសម្តេចតេជោ ហ៊ុន សែន សូមទទួលបាននូវសុខភាពល្អបរិបូណ៍ សុភមង្គល និងជោគជ័យ ក្នុងតួនាទីដ៏ឧត្តុង្គឧត្តមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង