ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ នាំយកទៀនព្រះវស្សា ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន១៥១ ទូទាំងរាជធានីភ្នំពេញ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ អញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តចំនួន១៥១ នៅទូទាំងរាជធានីភ្នំពេញ ដែលពិធីរៀបចំធ្វើនៅវត្តព្រះបារមី វង្កបុរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។