នាយឧត្តមសេនីយ៍ សៅ សុខា៖ ការលែងកីឡារធ្វើឲ្យកាយសម្បទារឹងមាំ ប្រាជ្ញាឈ្លាសវៃ និងការសាមគ្គីគ្នា ក្នុងការប្រកួតប្រជែង ប្រកបដោយសីលធម៌ ជៀសផុតពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខ
(ព្រះសីហនុ)៖ កីឡាធ្វើឲ្យសិស្សនិស្សិតទាំងអស់ គឺនាំមកនូវសុខភាព កាយសម្បទារឹងមាំ ប្រាជ្ញាឈ្លាសវៃ និងការសាមគ្គីគ្នា ក្នុងការប្រកួតប្រជែង ប្រកបដោយសីលធម៌ ការលេងកីឡាធ្វើឲ្យយុវជន ជៀសផុតអំពីការដើរលេងសេពគប់មិត្តភក្តិមិនល្អ ជៀសផុតពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗទៀត ដែលសង្គមស្អប់ខ្ពើម។
នេះជាការលើកឡើងរបស់ឯកឧតត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង កម្មពិធីបើកសមាគមក្លឹប បាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ។
ឯកត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានលើកឡើងថា ការបើកសមាគមក្លឹបបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ នាពេលនេះ ស្របពេលដែលប្រទេសកម្ពុជា កំពុងរួមគ្នាអភិវឌ្ឍន៍វិសយ័កីឡាបាល់ទាត់ និងកីឡាគ្រប់ប្រភេទ។
ឯកឧត្តមប្រធានបានបញ្ជាក់ថា ការបើកសមាគមក្លឹបកីឡាបាល់ទាត់ នៃសាកលវិទ្យាល័យឡាហ្វ នាពេលនេះសបញ្ជាក់ឲ្យឃើញពីការអភិវឌ្ឍរីកចម្រើន លើវិស័យកីឡាបាល់ទាត់របស់ខេត្តព្រះសីហនុ ហើយកន្លងមកក្រុមកីឡាករសាកលវិទ្យាល័យឡាយហ្វ បានទទួលជ័យជំនះ ក្នុងការប្រកួតនៅតាមបណ្ដាខេត្តនានាផងដែរ។
ឯកឧត្តមបានគូសបញ្ជាក់ថា គោលបំណងសំខាន់ នៃការបើកសមាគមក្លឹបបាល់ទាត់នេះ គឺដើម្បីជាការចូលរួមចំណែកលើកស្ទួយវិស័យកីឡា នៅកម្ពុជា បណ្តុះបណ្តាលកុមារ និងយុវជន សិស្ស និស្សិតឲ្យលេងកីឡា ដើម្បីសុខភាពផង និងជាធនធានមនុស្សបន្តវេនរបស់កម្ពុជាផង៕
អ្នកគ្រងសាលាឡាយហ្វខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាក់ថា្នក់ មាតា បិតា អាណាព្យាបាលសិស្សដែល ឧបត្ថម្ភគាំទ្រដល់ដំណើរការបង្កើត សមាគមក្លឹបបាល់ទាត់ នៅក្នុងសាលាឡាយខេត្តព្រះសីហនុ៕