ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់បុរសម្នាក់ មានបញ្ហាដុំសាច់នៅខ្នង ទំហំធំ
ភ្នំពេញ៖ បងប្រុស សាន បញ្ញា អាយុ ៤៣ ឆ្នាំ រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានដុំសាច់នៅខ្នង ទំហំធំ ត្រូវបានបានក្រុមគ្រូពេទ្យ TYDA បញ្ជូនមកវះកាត់យកដុំសាច់ចេញដោយជោគជ័យ និងត្រូវបានអនុញ្ញាតឱ្យគាត់ចេញពីមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុម: វិញហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។