ប្រជាពលរដ្ឋ ២២៤គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកស្រែអំបិល ទទួលបានអំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញស្វាគមន៍ឯកឧត្ដមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធីចែកអំណោយ របស់កាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង ជូនដល់ប្រជាពលរដ្ឋ ២២៤គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំផ្ទះ ដោយសារជំនន់ទឹកភ្លៀង នៅស្រុកស្រែអំបិល ខេត្តកោះកុង ៕