**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

កីឡាករ កីឡាការិនី ក្រសួងមហាផ្ទៃ បន្តដណ្តើមបានមេដាយ ១៣គ្រឿងទៀត ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើវិញ្ញាសារចំបាប់កាច់ដៃ និងយូដូ

ភ្នំពេញ៖ កីឡាករ-កីឡាការិនី ចំបាប់កាច់ដៃក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ ដណ្តើមបានមេដាយ ចំនួន១១គ្រឿង (មាស ០៧គ្រឿង, ប្រាក់ ០២គ្រឿង និងសំរឹទ្ធ ០២គ្រឿង) ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។

គួរបញ្ជាក់ថា ជ័យលាភីដែលដណ្តើមបានមេដាយជូនជាតិមាតុភូមិ មានដូចជា៖
១. កីឡាករ ឆាំ ពិស៊ិន មេដាយមាស០២គ្រឿង ប្រភេទទម្ងន់ ៧០គីឡូ អាយុ ១៨ឆ្នាំឡើង
– មេដាយមាស ០១គ្រឿង វិញ្ញាសា ដៃស្ដាំឆ្វេង ឈ្នះ តៃវ៉ាន់ អាមេរិច និង កីឡាករកម្ពុជា
– មេដាយមាស ០១គ្រឿង វិញ្ញាសា ដៃស្ដាំ ឈ្នះដោយគូរប្រកួតបោះបង់ការប្រកួត

២. កីឡាករ នង គ្រឹះស្នា មេដាយមាស ០១គ្រឿង និងប្រាក់ ០១គ្រឿង ប្រភេទទម្ងន់ ៧៤គីឡូក្រាម
– មេដាយមាស ០១គ្រឿង ឈ្នះ តៃវ៉ាន់
– មេដាយប្រាក់ ០១គ្រឿង

៣.កីឡាករ ហេង វុទ្ធី មេដាយមាស០១គ្រឿង សំរឹទ្ធ០១គ្រឿង ប្រភេទទម្ងន់ ក្រោម៩០គីឡូក្រាម អាយុ ១៨ឆ្នាំឡើង
– មេដាយមាស ០១គ្រឿង វិញ្ញាសា កាច់ដៃស្ដាំ
– មេដាយសំរឹទ្ធ ០១គ្រឿង វិញ្ញាសា កាច់ដៃឆ្វេង

៤. កីឡាករ ងួន មករា មេដាយមាស០១គ្រឿង ប្រភេទទម្ងន់ ៦៥ គីឡូក្រាម អាយុ ១៨ឆ្នាំឡើង វិញ្ញាសា កាច់ដៃស្តាំ ឈ្នះតៃវ៉ាន់
៥. កីឡាករ ជុន ធួន មេដាយមាស០១គ្រឿង ប្រភេទទម្ងន់ ក្រោម៨០គីឡូក្រាម អាយុ ៣០ឆ្នាំឡើង វិញ្ញាសា កាច់ដៃស្ដាំ ឈ្នះដោយគូរប្រកួតបោះបង់ការប្រកួត

៦. កីឡាករ អេង ផានិត មេដាយមាស០១គ្រឿង ប្រភេទទម្ងន់ ៦៥ គីឡូក្រាម ឈ្នះកីឡាករឥណ្ឌា
៧.កីឡាការិនី នុត ស្រីរ័ត្ន មេដាយប្រាក់០១គ្រឿង និងសំរឹទ្ធ០១គ្រឿង ប្រភេទទម្ងន់ ៥៥គីឡូក្រាម។

ចំពោះ អត្តពលិកយូដូក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដណ្តើមបានមេដាយប្រាក់ ០២គ្រឿង ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា នាល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

ជ័យលាភីទាំងពីររូប រួមមាន៖
១.កីឡាករ ស៊ន បញ្ញាវឌ្ឍន៍ ប្រកូតក្នុងប្រភេទទម្ងន់ក្រោម៨១Kg ដោយចាប់ផ្តើមចាញ់ប្រេសុីល បន្ទាប់មកឈ្នះកាណាដា និងចាញ់ឥណ្ឌា ចុងក្រោយឈ្នះកោះតៃវ៉ាន់ សរុបពិន្ទុបានមេដាយប្រាក់។
២.កីឡាការិនី នុត ស្រីរត្ន័ ទទួលបាមេដាយប្រាក់ ក្នុងប្រភេទទម្ងន់ក្រោម៥២kg ដោយប្រកូតដំបូងឈ្នះទីក្រុងហុងកុង និងចាញ់ឥណ្ឌា វគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទដែលជាប់ទាក់ទង