ឯកឧត្ដម សក់ សេដ្ឋា ផ្ញើសារគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ ថ្ងៃទី៥ ខែសីហា
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានផ្ញើសារគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។
ក្នុងឱកាសដ៏ល្អប្រពៃនៃខួបចម្រើនជន្មាយុ ខ្ញុំសូមគោរពជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជាថ្មីម្ដងទៀត ខ្ញុំសូមគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ទទួលបានជោគជ័យក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ និងទទួលបានមហាជោគជ័យក្នុងការដឹកនាំប្រទេសជាតិឱ្យទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ៕