ឯកឧត្តម ហឿ សុីយ៉ែម និងឯកឧត្តម វ៉ា ថន ដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្តក្រចេះ
ភ្នំពេញ៖ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បាអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ៕