អភិបាលខេត្តកែប ចុះពិនិត្យកាយរំដោះជំនន់ទឹកភ្លៀងតាមសាលារៀន និងលំនៅឋានមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អេីរ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នារសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញបន្តចុះពិនិត្យកាយរំដោះជំនន់ទឹកភ្លៀងតាមសាលារៀន និងលំនៅឋានមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អេីរ។
សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងពេលដែលអាកាសធាតុមានការប្រែប្រួល ចៀសវាងគ្រោះថ្នាក់ណាមួយកេីតឡេីងជាយថាហេតុ ៕