**សកម្មភាពចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅប្រទេសប្រេស៊ីលបានចាប់ដំណើរការនៅក្រុង Rio de Janeiro**គណៈប្រតិភូរដ្ឋសភា អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៧១ ទិវាឯករាជ្យជាតិ**អភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិនិត្យដំណើរការរៀបចំកម្មវិធី រត់ប្រណាំង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បំពាក់គ្រឿងសម្ភារបរិក្ខារយ៉ាងសម្បូរបែប ដល់កម្លាំងកងអនុសេនាធំកងរាជអាវុធហត្ថចល័ត**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធ កម្មាភិបាលយុទ្ធជន យុទ្ធនារី ពលីជីវិត​ក្នុង​សម័យ​សង្គ្រាម​ នាឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ**កងពលតូចថ្មើរជើងលេខ១៤ បិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងវរសេនាតូចលេខ១៤២ និងពង្រឹងវរសេនាតូចលេខ១៤១-១៤២-១៤៣-១៤៤ ឆ្នាំ២០២៤**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ”**បេសកកម្ម ៣ថ្ងៃ លើទឹកដីចិន របស់សម្តេចធិបតី ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាព្រឹត្តិកាណ៍ថ្មីមួយទៀត ធ្វើឲ្យកម្ពុជាកាន់តែលេច មុខមាត់ខ្ពស់ត្រដែត លើឆាកអន្តរជាតិ**បញ្ជាការដ្ឋានយោធភូមិភាគទី៥ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ**សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ចាប់ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ**កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ**រដ្ឋបាលខេត្តព្រះសីហនុ បន្ដរៀបចំវេទិកាស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ខេត្តព្រះសីហនុ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ដំណើរចុះត្រួតពិនិត្យការងារនៅខេត្ត Hubei របស់លោក Xi Jinping បង្កប់អត្ថន័យជ្រាលជ្រៅយ៉ាងដូចម្ដេច**សប្តាហ៍សហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានដៃគូអាស៊ានឆ្នាំ២០២៤បានបើកធ្វើនៅភូមិភាគស្វយ័ត Guangxi**លោក Li Qiangនាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គលើកទី៨**មហាជនគាំទ្រចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន”លើកទី៨ ឆ្នាំ២០២៤**ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់អារ៉ាប៊ីសាអូឌីត រដ្ឋកាតា និងតួកគី**នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងជំនាញពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដទៃ សំដៅទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសប្រឆាំងការជួញដូរមនុស្ស**ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច**ប្រធានរដ្ឋសភា៖ មន្រ្តីការទូត ជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ប្រទេសជាតិ

អូស្ត្រាលី នឹងប្រគល់រូបចម្លាក់លោកេស្វរៈបែបសិល្បៈចម្ប៉ាឱ្យ​កម្ពុជា​ បន្ទាប់​ពី​ការ​ស៊ើបអង្កេត​រយៈពេល​២​ឆ្នាំលើប្រភពដើម

ភ្នំពេញ៖ រូបចម្លាក់បុរាណ៣អង្គដែលមានចំណាស់រាប់រយឆ្នាំ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីប្រគល់ឱ្យ​កម្ពុជា​វិញ ​​បន្ទាប់​ពី​ការ​ស៊ើបអង្កេត​រយៈពេល​២​ឆ្នាំលើប្រភពដើម ប៉ុន្តែចម្លាក់ទាំង៣ នឹងរក្សាទុកសម្រាប់ការតាំងបង្ហាញនៅអូស្ត្រាលីសិន មុនពេលដឹកមកកម្ពុជាវិញ។

វត្ថុបុរាណទាំង៣ សាងពីសំរឹទ្ធដែលតំណាងឱ្យព្រះលោកេស្វរៈនៃពុទ្ធសាសនា និងមានកេរ្តិ៍ដំណែលសិល្បៈនៃរាជាណាចក្រចំប៉ា ហើយត្រូវបានឆ្លាក់នៅចន្លោះសតវត្សទី៧ និងទី៨ ។ ពិធីធ្វើមាតុភូមិនិវត្តន៍ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដាកន្លងទៅនៅវិចិត្រសាលជាតិរបស់អូស្ត្រាលីក្នុងទីក្រុងកង់បេរ៉ា។

ថ្លែងក្នុងកម្មវិធីនេះ លោក គង់ វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ចម្លាក់ទាំងនេះមានដើមកំណើតនៅភូមិព្រះ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានសហគមន៍ជនជាតិចាមច្រើនកំពុងរស់នៅ។

លោកបញ្ជាក់ថា “យើង​អាច​និយាយ​ថា​ វត្ថុបុរាណនេះ​ជា​របស់​ខ្មែរ ប៉ុន្តែ​ត្រូវ​បាន​រចនា​ដោយ​សិល្បៈ​របស់​ជនជាតិ​ចាម​“។

បើតាមមន្រ្តីដដែល អូស្ត្រាលីព្រមប្រគល់ស្នាដៃសិល្បៈចាមទាំង៣នោះវិញ បន្ទាប់ពីភាគីកម្ពុជាបានផ្តល់ភស្តុតាង និងព័ត៌មានគ្រប់គ្រាន់ទាក់ទងនឹងប្រភពដើមនៃចម្លាក់នេះ។

លោកបានកត់សម្គាល់ថា ដើម្បីទាមទារវត្ថុបុរាណ ត្រូវចំណាយពេលជិត២ឆ្នាំដើម្បីស៊ើបអង្កេត និងប្រមូលព័ត៌មាន ហើយលោកក៏ដូចជាក្រុមការងារ និងក្រុមស្រាវជ្រាវមកពីស្ថាប័ន Edenbridge Asia បានធ្វើដំណើរទៅកាន់ទីតាំងដែលវត្ថុទាំងនេះត្រូវបានលួចថែមទៀត។

លោក វីរៈ ក៏លើកឡើងពីការស្ម័គ្រចិត្តសហការរបស់អ្នកលួចយកបដិមា ដោយពួកគេ​ជួយផ្តល់ព័ត៌មានជាច្រើនទាក់ទងនឹងប្រភពដើមនៃវត្ថុទាំងនេះ។ ជាថ្នូរទៅវិញ ឈ្មោះរបស់ពួកគេត្រូវបានផ្លាស់ប្ដូរដើម្បីការពារអត្តសញ្ញាណនិងរក្សាសុវត្ថិភាព។

លោកស្រី Bronwyn Campbell ដែលជាមន្រ្តីរបស់វិចិត្រសាលជាតិអូស្ត្រាលី បានបញ្ជាក់ថា ស្នាដៃទាំងនេះត្រូវបានទិញក្នុងឆ្នាំ២០១១ ពីឈ្មួញអសោចឈ្មោះ Douglas Latchford ។ លោកស្រី Campbell និយាយទៀតថា ក្រុមការងាររបស់ខ្លួនបានទាក់ទងទៅកាន់ក្រសួងនានាក្នុងប្រទេសដែលមានវប្បធម៌ចាមដូចជាកម្ពុជា និងវៀតណាមជាដើម។

«យើងមានសំណាងដែលបានជួបក្រុម Edenbridge Asia ហើយទាក់ទងពួកគេ។ ដូច្នេះហើយយើងបានចាប់ផ្តើមធ្វើការនេះ ជាពិសេសលើព័ត៌មានដែលពួកគេទទួលបានពីបណ្តាញអ្នកលួច។ ទីបំផុត​នោះ​បាន​នាំ​មក​យើង​នូវ​ព័ត៌មាន​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស្វែង​រក​ប្រភព​ពិត​របស់​វា»។ មន្រ្តីដដែលលើកឡើងបែបនេះ។

ក្នុងឱកាសនោះដែរ ឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលី លោក  ជឺនបូរាណ ច័ន្ទបូរី ក៏បានគុណរដ្ឋាភិបាលអូស្ត្រាលីដែលបានប្រគល់វត្ថុបុរាណនេះឱ្យកម្ពុជាវិញ។ លោក ចាន់បូរី បញ្ជាក់ទៀតថា ភាគីទាំងពីរកំពុងធ្វើការជាមួយគ្នាដើម្បីកំណត់អត្តសញ្ញាណវត្ថុបុរាណវប្បធម៌ខ្មែរផ្សេងទៀតដែលត្រូវបានលួចហើយពេលបច្ចុប្បន្នស្ថិតនៅអូស្ត្រាលីដើម្បីអាចធ្វើមាតុភូមិនិវត្តន៍បន្ទាប់ទៀត។

លោកបន្ថែមថា៖ «កិច្ចសហប្រតិបត្តិការនេះគួរតែជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានគោលបំណងលើកកម្ពស់ការដឹងគុណចំពោះបេតិកភណ្ឌវប្បធម៌ជាតិ។ ការទទួលស្គាល់បែបនេះនឹងមានសារសំខាន់ក្នុងការលើកទឹកចិត្តដល់ការការពារ និងការអភិរក្សបេតិកភណ្ឌជាតិកាន់តែរឹងមាំ»។

សម្រាប់លោក វីរៈ វិញ ការវិលត្រឡប់មកវិញវត្ថុបុរាណដែលលួចនេះ មានអត្ថន័យធំធេងសម្រាប់កម្ពុជាដែលទទួលរងនូវការឈឺចាប់យ៉ាងខ្លាំងក្នុងអំឡុងពេលជម្លោះស៊ីវិលជាច្រើនទសវត្សរ៍កន្លងមក។

ទោះជាយ៉ាង វត្ថុបុរាណទាំង៣ នឹងមិនទាន់ធ្វើមាតុភូមិនិវត្តន៍ភ្លាមៗទេ ដោយសារអូស្ត្រាលីទទួលសិទ្ធិរក្សាទុក និងដាក់តាំងបង្ហាញជាសាធារណៈសម្រាប់រយៈពេលបីឆ្នាំទៀត។ លោកស្រី Campbell បង្ហាញការរីករាយដែលទទួលបានវត្ថុបុរាណនេះ៣ឆ្នាំទៀតសម្រាប់ការតាំងបង្ហាញសាធារណៈ។

បេសកជនពិសេសសម្រាប់ការងារសិល្បៈរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលី​ Susan Templeman ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាសម្រាប់កិច្ចព្រមព្រៀងកម្ចីរយៈពេល៣ឆ្នាំដែរ។ លោកស្រីបានបន្ថែមថា ការធ្វើបែបនេះនឹងអាចឱ្យអូស្ត្រាលីបង្ហាញពីប្រវត្តិ និងរឿងរ៉ាវនានាសម្រាប់ប្រជាជនអូស្ត្រាលី និងប្រជាជនកម្ពុជាដែលកំពុងរស់នៅអូស្ត្រាលី៕

អត្ថបទដែលជាប់ទាក់ទង