**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម នេត្រ ភក្ត្រា៖ យុទ្ធនាការ«អន្ទាក់សូន្យ» បានបំផុសការយល់ដឹងដល់មនុស្សជាង១៤លាននាក់ខណៈក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និង​អង្គការដៃគូ​ប្តេជ្ញារួមគ្នាបន្តអនុវត្តយុទ្ធនាការដើម្បីបញ្ចប់​វិបត្តិ​អន្ទាក់​នៅ​កម្ពុជា

ភ្នំពេញ៖ ត្រឹមរយៈពេល១៣ខែ គឺក្នុងចន្លោះខែមីនាឆ្នាំ២០២២ ដល់ខែមិថុនាឆ្នាំ២០២៣ ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូបានរួមសហការអនុវត្តយុទ្ធនាការអន្ទាក់សូន្យនៅតាមតំបន់ទីប្រជុំជន និងស្រុកក្នុងខេត្តចំនួន១២ គឺ៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ រតនៈគិរី ពោធិ៍សាត់ វាលវែង កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងប៉ៃលិន។ យុទ្ធនាការអន្ទាក់សូន្យដែលត្រូវបានផ្តួចផ្តើមគំនិតនិងដឹកនាំដោយក្រសួងបរិស្ថាន និងដោយមានការចូលរួមគាំទ្រសហការរៀបចំពីអង្គការដៃគូ បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈបំផុត។ គោលដៅចំបងនៃយុទ្ធនាការនេះគឺ៖ បញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។

នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តយុទ្ធនាការអន្ទាក់សូន្យ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន សមាជិករដ្ឋសភា ថ្នាក់ដឹកនាំនិងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូក្នុងវិស័យបរិស្ថាន។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់គ្រប់ភាគីទាំងអស់ដែលបានចូលរួមរៀបចំ និងអនុវត្តយុទ្ធនាការដ៏មានសារៈសំខាន់នេះយ៉ាងខ្ជាប់ខ្ជួន និងដោយរលួន ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនអំពីផលវិបាកបណ្តាលមកពីការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ សំដៅផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថខុសឆ្គងទាក់ទងនឹងការបរិភោគសាច់សត្វព្រៃ និងប្រើប្រាស់ផលិតពីសត្វព្រៃដែលសង្គមកម្ពុជាមិនផ្តល់តម្លៃសោះ។ ជាលទ្ធផលរួម យុទ្ធនាការអន្ទាក់សូន្យបានបំផុសការយល់ដឹងដល់មនុស្សជាង១៤លាននាក់ ដោយរាប់បញ្ចូលការទទួលបាននូវព័ត៌មាន និងចំណេះដឹងពីយុទ្ធនាការ ទាំងតាមរយៈការចូលរួមក្នុងសកម្មភាពយុទ្ធនាការនេះដោយផ្ទាល់ និងតាមរយៈប្រព័ន្ធសារព័ត៌មានក្នុងស្រុក ក្នុងតំបន់ និងតាមបណ្តាញសង្គមរបស់ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ និងភាគីអនុវត្តយុទ្ធនាការទាំងអស់។

របាយការណ៍ស្តីពីលទ្ធផលជាផ្នែកៗនៃការអនុវត្តយុទ្ធនាការទាំងមូល បានបង្ហាញថា មានមនុស្សចំនួនប្រមាណជា១ម៉ឺននាក់បានចូលរួមដោយផ្ទាល់ក្នុងសកម្មភាពផ្សេងៗនៃយុទ្ធនាការ និងមានអត្ថបទព័ត៌មានសរុបប្រមាណជា មួយពាន់ ចំណងជើង ត្រូវបានផ្សព្វផ្សាយដល់មនុស្សចំនួនប្រមាណជា ៥លាននាក់ ខណៈមនុស្សចំនួន ៧លាននាក់ ទៀតបានអានសារអប់រំតាមទូរស័ព្ទដៃដែលបានអំពាវនាវឲ្យចូលរួមការពារសត្វព្រៃ ដោយបញ្ឈប់ការដាក់អន្ទាក់ និងកុំពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃ។ លទ្ធផលទាំងនេះទទួលបានការសាទរយ៉ាងក្រៃលែងពីសំណាក់គ្រប់ភាគីទាំងអស់នៃយុទ្ធនាការ។

ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិករដ្ឋសភា និងជាសមាជិកគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាជាតិ បានថ្លែងក្នុងកិច្ចប្រជុំថា៖ «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងជាពិសេសលទ្ធផលដែលសម្រេចបានរួមគ្នាក្នុងក្របខ័ណ្ឌយុទ្ធនាការអន្ទាក់សូន្យ ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថានដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ស្ថាប័នអង្គការដៃគូទាំងអស់។ ច្បាប់បានកំណត់ថាតំបន់ការពារ និងសត្វព្រៃត្រូវបានចាត់ទុកជាបេតិកភណ្ឌរបស់រដ្ឋ។ ដូច្នេះយុទ្ធនាការអន្ទាក់សូន្យនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាននិងធនធានធម្មជាតិ ជាពិសេសជាផ្នែកមួយរួមចំណែកដល់កិច្ចខិតខំផ្តល់ជម្រកសុវត្ថិភាពដល់ការរស់រានរបស់សត្វព្រៃ សំដៅអភិរក្ស និងស្តារចំនួនសត្វព្រៃឲ្យមានចំនួនកើនឡើង»។

ឯកឧត្តមបានផ្តល់ជាអនុសាសន៍ថា៖ «ខ្ញុំសូមលើកទឹកចិត្តឲ្យក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូទាំងអស់បន្តអនុវត្តយុទ្ធនាការនេះតទៅទៀតទាំងនៅក្នុងបណ្តាខេត្តដែលបានអនុវត្តហើយ និងចាប់ផ្តើមអនុវត្តនៅក្នុងទីតាំងភូមិសាស្ត្រថ្មីៗផ្សេងទៀតដើម្បីឲ្យចលនានៃយុទ្ធនាការនេះកាន់តែមានភាពផុសផុល និងខ្លាំងក្លាថែមទៀត និងដើម្បីកម្ពុជាអាចឈានទៅលុបបំបាត់អន្ទាក់ពីតំបន់ការពារធម្មជាតិរហូតដល់ត្រឹមចំនួនសូន្យ។

ឯកឧត្តម ឃុត ចាន់ដារ៉ា បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ការពង្រឹងការអនុវត្តច្បាប់ទាក់ទងនឹងបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ ជាពិសេសគឺក្រមបរិស្ថាន និងធនធានធម្មជាតិដែលទើបត្រូវបានអនុម័តដោយរដ្ឋសភា មានភាពចាំបាច់ត្រូវដើរទន្ទឹមគ្នានឹងយុទ្ធនាការផ្សព្វផ្សាយសំដៅជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងអភិរក្សសត្វព្រៃ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត»។ក្រោមឆ័ត្រនៃ​យុទ្ធនាការអន្ទាក់សូន្យ ស្ថាប័ន និងដៃគូពាក់ព័ន្ធ បានមកធ្វើការរួមគ្នាក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន ដោយមានភាពជាដៃគូជាមួយអង្គការមូលនិធិសកលដើម្បីធម្មជាតិ (WWF) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID) គម្រោង Green Prey Lang, Morodok Baitong, Cambodia Green Future អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) អង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា (CI) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មូលនិធិម៉ាដក្សចូលីភីត (MJP) អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life) អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (FFI) អង្គការរីខូហ្វកម្ពុជា (RECOFTC) និងអង្គការដៃគូនៅកម្រិតមូលដ្ឋានផ្សេងទៀត ដើម្បីអនុវត្តសកម្មភាពយុទ្ធនាការ។ កិច្ចខិតខំរួមគ្នានេះជាកត្តាបំពេញបន្ថែមយ៉ាងសំខាន់ដល់ការអនុវត្តកម្មវិធីដែលគាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ រាប់បញ្ចូលទាំងការងារល្បាតព្រៃ និងការពង្រឹងការអនុវត្តច្បាប់។

ជាក់ស្តែង ក្នុងឆ្នាំ២០២២ អន្ទាក់សរុបប្រមាណជាង ៣៤.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។ នេះជាតួរលេខបង្ហាញពីការថយចុះនៃអត្រាអន្ទាក់ក្នុងព្រៃប្រមាណ៤៤% បើធៀបនឹងលទ្ធផលនៃការដោះអន្ទាក់ក្នុងឆ្នាំ២០២១ ដែលចំនួនអន្ទាក់ប្រមូលបានសរុបមានចំនួនដល់ទៅ ៦១.៦១១ អន្ទាក់។ ចំណែកឯអន្ទាក់ចំនួន ១៤.៣២៥ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះ។

អន្ទាក់​សម្លាប់​ដោយ​មិន​រើស​មុខឡើយរាប់ចាប់​ពី​ពពួកសត្វអណ្តើក រហូតដល់សត្វ​ដំរី ពពួកពានរ ក៏ដូចជា​សត្វ​ស្លាប គឺសុទ្ធសឹងទទួលរងគ្រោះថ្នាក់ដោយអន្ទាក់ទាំងអស់។ គេមិនដឹងទេថាក្នុងមួយឆ្នាំមានអន្ទាក់ចំនួនប៉ុន្មានដែលត្រូវបានជនបំពានច្បាប់លួចដាក់ក្នុងតំបន់ការពារធម្មជាតិកម្ពុជានោះទេ។ យោងតាមទិន្នន័យនៃការសិក្សាកន្លងទៅដោយក្រសួងបរិស្ថាន និងអង្គការដៃគូ គេបានប៉ាន់ប្រមាណថាមានអន្ទាក់ចំនួនត្រឹមតែ ២០% ប៉ុណ្ណោះ ដែលត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងមួយឆ្នាំ។

លោក លឿង កេសរោ អគ្គនាយករងតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានថ្លែងថា៖ «ការស្វែងរកអន្ទាក់មិនមែនជារឿងងាយស្រួលនោះទេ ព្រោះអន្ទាក់សំងំលាក់ខ្លួនក្នុងព្រៃរង់ចាំទាក់ចាប់ និងសំលាប់សត្វព្រៃដែលដើររកស៊ីក្នុងតំបន់ទីជម្រក។ ចាំបាច់ណាស់យើងត្រូវប្រើវិធីសាស្រ្តច្នៃប្រឌិតថ្មីបន្ថែមជាជំនួយដល់ការដើរល្បាតក្នុងតំបន់ការពារ ដើម្បីបង្កើនសមត្ថភាពមន្រ្តីឧទ្យានុរក្សក្នុងការស្វែងរកអន្ទាក់គ្រប់ប្រភេទនិងតាមដានបទល្មើសសត្វព្រៃបានប្រកបដោយប្រសិទ្ធភាព។ យើងក៏ត្រូវការធនធានបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពនិងជំនាញឧទ្យានុរក្សក្នុងការពង្រឹងការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិ ខណៈជំរុញការអនុវត្តថែមទៀតនូវកម្មវិធីបង្កើនជីវភាពសហគមន៍មូលដ្ឋានដែលរស់នៅជុំវិញតំបន់ការពារ»។ ផ្អែកលើលទ្ធផលនៃយុទ្ធនាការអន្ទាក់សូន្យនាពេលនេះ លោកបានសំណូមពរដល់គ្រប់ភាគីជាពិសេសអង្គការដៃគូឲ្យបន្តសហការជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានដើម្បីលើកកម្ពស់ការគ្រប់គ្រងតំបន់ការពារ និងការអភិរក្សធនធានសត្វព្រៃដ៏មានតម្លៃរបស់កម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត។

តាមរយៈការអនុវត្តយុទ្ធនាការអន្ទាក់សូន្យ សាធារណជនបានយល់ដឹងពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃ និងភាពចាំបាច់ដែលខ្លួនត្រូវចូលរួមជាផ្នែកមួយទាំងក្នុងការជួយផ្សព្វផ្យាយបន្ត និងការអនុវត្តសកម្មផ្ទាល់ខ្លួនគឺមិនលក់ មិនទិញ មិនបរិភោគ និងមិនជួញដូរសត្វព្រៃដែលជាអំពើច្បាប់ហាមឃាត់។ ទោះយ៉ាងណាក៏ដោយការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃខុសច្បាប់ នៅតែជាកត្តាគំរាមកំហែងដ៏ចំបងចំពោះការរស់រានរបស់សត្វព្រៃ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការWWFស្តីពីស្ថានភាពសត្វព្រៃក្នុងតំបន់អាណ្ណាមដែលមានព្រំប្រទល់ជាប់ខេត្តរតនគិរី។ របាយការណ៍នេះគូសបញ្ជាក់ថាសត្វឈ្លូសយក្សដែលត្រូវបានរកឃើញរស់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងសត្វទោចថ្ពាល់លឿងសុទ្ធសឹងតែស្ថិតក្នុងចំណោមប្រភេទសត្វដែលកំពុងរងការគំរាមកំហែងបំផុតក្នុងតំបន់បណ្តាលមកពីវិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃ។ ទន្ទឹមគ្នានេះដែរការសិក្សាជាចង្កោមដោយក្រសួងបរិស្ថាន និងអង្គការ WWFកម្ពុជា បានបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១០ ដល់ ឆ្នាំ២០២២ ចំនួនសត្វទន្សោងបានថយចុះ៨៩% ឈ្លូសថយចុះ៦៥% និងជ្រូកព្រៃថយចុះ១៥%។លោក សេង ទៀក នាយកអង្គការ WWF និងជាលេខាធិការដ្ឋាននៃយុទ្ធនាការបានឲ្យដឹងថា៖ «ការអនុវត្តយុទ្ធនាការនេះត្រូវបានសារទរពីមជ្ឈដ្ឋានអន្តរជាតិជាច្រើនថាកម្ពុជាជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានផ្តួចផ្តើមនិង អនុវត្តយុទ្ធនាការអន្ទាក់សូន្យសម្រាប់ជាដំណោះស្រាយចំពោះវិបត្តិអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ។ លទ្ធផលនៃយុទ្ធនាការអន្ទាក់សូន្យបានជះឥទ្ធិពលជាវិជ្ជមានដល់ប្រជាជនគ្រប់ស្រទាប់ក្នុងសង្គមកម្ពុជា ដែលបានរួមចំណែកកាត់បន្ថយចំនួនអន្ទាក់ក្នុងតំបន់ការពារ និងចូលរួមចំណែកផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋឲ្យស្រឡាញ់សត្វព្រៃនិងធម្មជាតិ ។ ទោះយ៉ាងណា យើងចាំបាច់ត្រូវបន្តស្មារតីនៃយុទ្ធនាការអន្ទាក់សូន្យនិងការសហការគ្នាដើម្បីជួយដោះស្រាយបញ្ហារួមរបស់យើង»។

តាមរយៈយុទ្ធនាការអន្ទាក់សូន្យ កម្ពុជាមិនត្រឹមបានក្លាយជាប្រទេសគំរូក្នុងតំបន់អាស៊ានសម្រាប់ដោះស្រាយវិបត្តិអន្ទាក់និងការជួញដូរសត្វព្រៃប៉ុណ្ណោះទេ យុទ្ធនាការនេះក៏បានរួមចំណែកយ៉ាងខ្លាំងដល់កិច្ចខិតខំរបស់កម្ពុជាក្នុងការទប់ស្កាត់ហានិភ័យនៃឆ្លងជំងឺពីសត្វទៅមនុស្សផងដែរ។ ជាក់ស្តែង របាយការណ៍នៃការអនុវត្តយុទ្ធនាការបានបង្ហាញថា មានប្រជាជនជាង ៤ពាន់នាក់ បានចូលរួមប្តេជ្ញាចិត្តមិនបរិភោគសាច់សត្វព្រៃ ដែលវាបានជំរុញការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថឲ្យបោះបង់ចោលការនិយមសាច់សត្វព្រៃ ខណៈភោជនីយដ្ឋានសរុបចំនួន ១០៣កន្លែង ក្នុងខេត្តគោលដៅទាំង១២ បានប្តេជ្ញាចិត្តមិនលក់មុខម្ហូបពីសាច់សត្វព្រៃក្នុងសេវាអាហារដ្ឋានរបស់ខ្លួន ហើយភោជនីយដ្ឋានទាំងនេះបានទទួលនូវប័ណ្ណសរសើរមេត្រីបរិស្ថានពីក្រសួងបរិស្ថានសម្រាប់ការចូលរួមរបស់ពួកគេក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជាផងដែរ។

លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិប្រចាំប្រទេសកម្ពុជា មានសេចក្តីរំភើបចំពោះលទ្ធផលវិជ្ជមានជាច្រើនដែលយុទ្ធនាការសម្រេចបាន ក្រោមការដឹកនាំនិងចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងមានប្រសិទ្ធភាព។ លោកបានថ្លែងថា៖ «ក្នុងនាមជាផ្នែកមួយនៃយុទ្ធនាការ ខ្ញុំពិតជារំភើបបំផុតពេលបានឃើញទឹកចិត្ត និងឆន្ទះរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តគោលដៅរបស់យុទ្ធនាការ តាមរយៈការអង្កេតឃើញដោយផ្ទាល់ថាពួកគាត់បានក្លាយខ្លួនទៅជាបុគ្គលគំរូ ពីអ្នកដែលធ្លាប់ប្រព្រឹត្តទង្វើដែលបះពាល់ដល់ការអភិរក្សសត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃ តាមរយៈការបញ្ឈប់ ការលក់ ការជួញដូរ និងការបរបាញ់សត្វព្រៃ។ បន្ថែមពីនេះ ពួកគាត់ក៏បានចូលរួមផ្សព្វផ្សាយបន្ថែមទៅដល់ប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន ពីផលវិបាកដែលបណ្តាលមកពីអន្ទាក់ និងហានិភ័យនៃការបរិភោគសាច់សត្វព្រៃផងដែរ។ សកម្មភាពវិជ្ជមានដែលបង្ហាញពីការផ្លាស់ប្តូរឥរិយាបថទាំងនេះ គឺជាផ្លែផ្កាផ្ទាល់របស់យុទ្ធនាការដែលយើងបានចូលរួមអនុវត្តរួមគ្នា»។

ទាំងថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋសភា រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូសុទ្ធតែបានបង្ហាញការពេញចិត្តចំពោះលទ្ធផលដែលទទួលបានពីការអនុវត្តយុទ្ធនាការអន្ទាក់សូន្យរយៈពេលកន្លងមកនេះ ហើយបានគូសបញ្ជាក់ពីភាពចាំបាច់ដែលក្រសួងបរិស្ថាន ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់សហការរួមគ្នាបន្តយុទ្ធនាការនេះ ក្នុងគោលដៅលុបបំបាត់អន្ទាក់ពីក្នុងតំបន់ធម្មជាតិ និងបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ទៀតថា «តាមរយៈការអនុវត្តយុទ្ធនាការអន្ទាក់សូន្យភាគីពាក់ព័ន្ធ និងដៃគូទាំងអស់បានផ្តល់ឆន្ទៈធ្វើការរួមគ្នាដោយឈរលើមូលដ្ឋាននៃការស្វែងរកដំណោះស្រាយរួមគ្នាសំដៅសម្រេចបាននូវគោលបំណងរួមតែមួយគឺការឈានទៅ​លុបបំបាត់​អន្ទាក់​គ្រប់​ប្រភេទ​ក្នុង​តំបន់​ការពារ​របស់​កម្ពុជា» ។ «ដោយផ្អែកលើមូលដ្ឋាននៃកិច្ចសហការជាដៃគូនេះ យុទ្ធនាការអន្ទាក់សូន្យនឹងមិនបញ្ឈប់ត្រឹមនេះទេ ប៉ុន្តែនឹងបន្តអនុវត្តជាលក្ខណៈភ្លៀងរលឹម ដោយចាំបាច់ត្រូវពង្រីកយុទ្ធនាការនេះទៅកាន់ភូមិសាស្រ្តនៃតំបន់ការពារធម្មជាតិ និងខេត្តផ្សេងៗទៀតក្នុងប្រទេសកម្ពុជា»។ជាអនុសាសន៍ក្នុងការអនុវត្តបន្ត ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ក្នុងការបន្តប្រកាន់ខ្ជាប់នូវស្មារតីភាពជាដៃគូប្រកបដោយឆន្ទៈរួមនេះដើម្បីរៀបចំផែនការសម្រាប់ការអនុវត្តយុទ្ធនាការអន្ទាក់សូន្យបន្តទៀតដោយផ្តោតលើធាតុសំខាន់ៗចំនួនបីគឺ៖
ទី១-គួររៀបចំផែនការសកម្មភាពជាអាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋានដែលចូលរួមបង្កើនជីវភាពរស់នៅរបស់ប្រជាជនឲ្យបានប្រសើរសំដៅឈានទៅកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិរបស់សហគមន៍ ខណៈបន្តលើកទឹកចិត្តដល់ពួកគាត់ឲ្យចូលរួមកាន់តែសកម្មក្នុងការថែរក្សាធនធានធម្មជាតិ និងសត្វព្រៃសម្រាប់បម្រើឲ្យការអភិវឌ្ឍវិស័យអេកូទេសចរណ៍ ស្វែងរកប្រាក់ចំណូលតាមរយៈកម្មវិធីឥណទានកាបូន ការបង្កើនការកែច្នៃនិងផលិតកម្មអនុផលព្រៃឈើ ព្រមទាំងការជំរុញសកម្មភាពកសិកម្មដែលផ្តល់ប្រាក់ចំណូលបន្ថែមដល់សហគមន៍។​
ទី២-បង្កើនការរៀបចំសកម្មភាពអប់រំជាក់លាក់បន្ថែមទៀតដល់អ្នកនិយមបរិភោគ អ្នកលក់ អ្នកទិញ និងអ្នកជួញដូរសត្វព្រៃដើម្បីសំដៅកែប្រែឥរិយាបទរបស់អ្នកទាំងនោះឲ្យបញ្ឈប់នូវទង្វើដែលសង្គមជាតិទូទៅមិនផ្តល់តម្លៃសោះ ហើយប្រែក្លាយសកម្មភាពខុសច្បាប់ទាំងនោះមកជាការចូលរួមក្នុងការការពារសត្វព្រៃ អភិរក្សជីវចម្រុះឲ្យស្ថិតនៅគង់វង្សសម្រាប់ជាប្រយោជន៍ដល់កូនចៅច្រើនជំនាន់តទៅថ្ងៃអនាគត ព្រមទាំងចូលរួមបង្ការហានិភ័យចំពោះសុខភាពសាធារណៈ។
ទី៣-គួររៀបចំនិងពង្រឹងផែនការអភិរក្សឲ្យមានប្រសិទ្ធភាពថែមទៀតដើម្បីស្រាវជ្រាវតាមដាន ពង្រឹងការអនុវត្តច្បាប់ទាំងក្នុង និងក្រៅតំបន់ការពារ និងស្តារចំនួនសត្វព្រៃឲ្យមានស្ថានភាពប្រសើរឡើងវិញដោយលើកទឹកចិត្តឲ្យប្រជាជនសហគមន៍មូលដ្ឋានចូលរួមក្នុងសកម្មភាពទាំងនេះ ក្នុងគោលបំណងបញ្ជៀសឲ្យបាននូវការពង្រាយអន្ទាក់ថ្មីទៀត និងការបរបាញ់សត្វព្រៃខុសច្បាប់។

ជាអនុសាសន៍រួម ភាគីពាក់ព័ន្ធបានស្នើដោយទទូចផ្តោតផងដែរលើការបង្កើតឱ្យមានអង្គភាពអនុវត្តច្បាប់ចល័តចម្រុះនៅថ្នាក់ខេត្តសម្រាប់ទទួលបន្ទុកការប្រឆាំងនឹងឧក្រិដ្ឋកម្មសត្វព្រៃក្រៅតំបន់ការពារ និងការអនុម័តយកនូវវិធានការសុខាភិបាលសម្រាប់បង្ការដែលបានណែនាំដោយអង្គការសុខភាពពិភពលោកកាលពីខែមេសា ឆ្នាំ២០២១ ស្តីពីការទប់ស្កាត់ហានិភ័យសុខភាពសាធារណៈដែលអាចបណ្តាលមកពីការជួញដូរ ការចរាចរសាច់សត្វព្រៃ ការលក់ទិញសត្វព្រៃរស់សម្រាប់ជាអាហារ និងការបរិភោគសាច់សត្វព្រៃ ៕

អត្ថបទដែលជាប់ទាក់ទង