ឯកឧត្ដម សក់ សេដ្ឋា អមដំណើរសម្ដេច ស ខេង អញ្ជើញចូលរួមពិធីបុណ្យសពម្ដាយក្មេក ឯកឧត្តមសន្តិបណ្ឌិត សុខ ផល
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នាថ្ងៃទី៣ សីហា បានអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីបុណ្យសពឧបាសិកា សែម សុគន្ធ ត្រូវជាម្ដាយក្មេកឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
ឧបាសិកា សែម សុគន្ធ បានទទួលមរណភាពកាលពីវេលាម៉ោង ៧:៣៤នាទីព្រឹកថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។ សពត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះលេខ២៥ ផ្លូវលេខ៥០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕