**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌

មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការអនុវត្តយុទ្ធនាការអន្ទាក់សូន្យភាគីពាក់ព័ន្ធ និងដៃគូទាំងអស់បានផ្តល់ឆន្ទៈធ្វើការរួមគ្នាដោយឈរលើមូលដ្ឋាននៃការស្វែងរកដំណោះស្រាយរួមតែមួយសំដៅ​លុបបំបាត់​អន្ទាក់


ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសន៍ទៀតថា តាមរយៈការអនុវត្តយុទ្ធនាការអន្ទាក់សូន្យភាគីពាក់ព័ន្ធ និងដៃគូទាំងអស់បានផ្តល់ឆន្ទៈធ្វើការរួមគ្នាដោយឈរលើមូលដ្ឋាននៃការស្វែងរកដំណោះស្រាយរួមគ្នាសំដៅសម្រេចបាននូវគោលបំណងរួមតែមួយគឺការឈានទៅ​លុបបំបាត់​អន្ទាក់​គ្រប់​ប្រភេទ​ក្នុង​តំបន់​ការពារ​របស់​កម្ពុជា។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តយុទ្ធនាការអន្ទាក់សូន្យ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា “ ដោយផ្អែកលើមូលដ្ឋាននៃកិច្ចសហការជាដៃគូនេះ យុទ្ធនាការអន្ទាក់សូន្យនឹងមិនបញ្ឈប់ត្រឹមនេះទេ ប៉ុន្តែនឹងបន្តអនុវត្តជាលក្ខណៈភ្លៀងរលឹម ដោយចាំបាច់ត្រូវពង្រីកយុទ្ធនាការនេះទៅកាន់ភូមិសាស្រ្តនៃតំបន់ការពារធម្មជាតិ និងខេត្តផ្សេងៗទៀតក្នុងប្រទេសកម្ពុជា”។

ជាអនុសាសន៍ក្នុងការអនុវត្តបន្ត ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ក្នុងការបន្តប្រកាន់ខ្ជាប់នូវស្មារតីភាពជាដៃគូប្រកបដោយឆន្ទៈរួមនេះដើម្បីរៀបចំផែនការសម្រាប់ការអនុវត្តយុទ្ធនាការអន្ទាក់សូន្យបន្តទៀតដោយផ្តោតលើធាតុសំខាន់ៗចំនួនបីគឺ៖

ទី១) គួររៀបចំផែនការសកម្មភាពជាអាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋានដែលចូលរួមបង្កើនជីវភាពរស់នៅរបស់ប្រជាជនឲ្យបានប្រសើរសំដៅឈានទៅកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិរបស់សហគមន៍ ខណៈបន្តលើកទឹកចិត្តដល់ពួកគាត់ឲ្យចូលរួមកាន់តែសកម្មក្នុងការថែរក្សាធនធានធម្មជាតិ និងសត្វព្រៃសម្រាប់បម្រើឲ្យការអភិវឌ្ឍវិស័យអេកូទេសចរណ៍ ស្វែងរកប្រាក់ចំណូលតាមរយៈកម្មវិធីឥណទានកាបូន ការបង្កើនការកែច្នៃនិងផលិតកម្មអនុផលព្រៃឈើ ព្រមទាំងការជំរុញសកម្មភាពកសិកម្មដែលផ្តល់ប្រាក់ចំណូលបន្ថែមដល់សហគមន៍។​

ទី២) បង្កើនការរៀបចំសកម្មភាពអប់រំជាក់លាក់បន្ថែមទៀតដល់អ្នកនិយមបរិភោគ អ្នកលក់ អ្នកទិញ និងអ្នកជួញដូរសត្វព្រៃដើម្បីសំដៅកែប្រែឥរិយាបទរបស់អ្នកទាំងនោះឲ្យបញ្ឈប់នូវទង្វើដែលសង្គមជាតិទូទៅមិនផ្តល់តម្លៃសោះ ហើយប្រែក្លាយសកម្មភាពខុសច្បាប់ទាំងនោះមកជាការចូលរួមក្នុងការការពារសត្វព្រៃ អភិរក្សជីវចម្រុះឲ្យស្ថិតនៅគង់វង្សសម្រាប់ជាប្រយោជន៍ដល់កូនចៅច្រើនជំនាន់តទៅថ្ងៃអនាគត ព្រមទាំងចូលរួមបង្ការហានិភ័យចំពោះសុខភាពសាធារណៈ។

ទី៣) គួររៀបចំនិងពង្រឹងផែនការអភិរក្សឲ្យមានប្រសិទ្ធភាពថែមទៀតដើម្បីស្រាវជ្រាវតាមដាន ពង្រឹងការអនុវត្តច្បាប់ទាំងក្នុង និងក្រៅតំបន់ការពារ និងស្តារចំនួនសត្វព្រៃឲ្យមានស្ថានភាពប្រសើរឡើងវិញដោយលើកទឹកចិត្តឲ្យប្រជាជនសហគមន៍មូលដ្ឋានចូលរួមក្នុងសកម្មភាពទាំងនេះ ក្នុងគោលបំណងបញ្ជៀសឲ្យបាននូវការពង្រាយអន្ទាក់ថ្មីទៀត និងការបរបាញ់សត្វព្រៃខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង