ព្រះមហាក្សត្រីសព្វព្រះរាជហឫទ័យ កោតសរសើរនិងអបអរសាទរ ចំពោះលទ្ធផលសមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
ភ្នំពេញ៖ សារលិខិតរបស់សម្តេចព្រះមហាក្សត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា សព្វព្រះរាជហឫទ័យអបអរសាទរ និងកោតសរសើរយ៉ាងកក់ក្ដៅចំពោះលទ្ធផលរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវ ពេជ ចន្ទមុន្នី ដែលជាអគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា។