បក្សប្រជាជន ប្រកាសជាឱឡារិក ទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧
ភ្នំពេញ៖ បន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេរហូតដល់ ជាង៦.៣លានសំឡេង និងគ្រប់គ្រងអាសនៈ១២០ នៅក្នុងរដ្ឋសភា បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសជាឱឡារិក ទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧នេះ។