**ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទងនឹងការបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ**រដ្ឋមន្ត្រីសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ស្តីពី «រូបធាតុបដិសំយោគ នៃសម្ភារនិយមវិចារវិទ្យា»**នាយកដ្ឋានសេដ្ឋកិច្ចបៃតង សហការជាមួយអង្គការ WWF រៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពី “ការលុបបំបាត់ប្លាសិ្ទក សម្រាប់វិស័យសាធារណៈ និងវិស័យឯកជន”**ឯកឧត្តម នេត្រ ភក្ត្រា ស្នើដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិសេសយុវជន សូមចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត និងកុំចែកចាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធឌីជីថល**អភិបាលខេត្តតាកែវ ទទួលស្វាគមន៍គណៈប្រតិភូអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី**សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ រជ្ជទាយាទ នៃប្រទេសលុចសំបួ**សហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិន និងហុងកុងចំនួន៦រូប ជុំវិញការគាបសង្កត់ឆ្លងប្រទេស និងសកម្មភាពបំផ្លាញស្វ័យភាពរបស់ហុងកុង**នាវាទេសចរណ៍បរទេស ដឹកភ្ញៀវទេសចរជាង ៦០០នាក់ មកទស្សនាកម្ពុជា**បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ រឹបអូសបានថ្នាំជិត ៦គីឡូក្រាម នៅខេត្តកណ្តាល**ជប៉ុននឹងបង្កើត «មជ្ឈមណ្ឌលពិគ្រោះយោបល់» ប្រហែល ១០០កន្លែង សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ ពីពន្ធគយរបស់សហរដ្ឋអាមេរិក**កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើកទី១៣រវាងប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបើកធ្វើនៅក្រុងសេអ៊ូល**ទស្សនាវដ្ដី« Qiushi» ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនក្រោមចំណងជើងថា « ឆ្ពោះទៅកាន់គោលដៅដ៏មហាស្ចារ្យដោយអង់អាចក្លាហាន ដើម្បីកសាងប្រទេសខ្លាំងខាងបច្ចេកវិទ្យា »**យោធភូមិភាគខាងកើតចិនរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតឱ្យធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់**ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ ការធ្វើសមយុទ្ធចម្រុះរបស់កងទ័ពរំដោះប្រជាជនចិនគឺជាការដាក់ពិន័យនិងព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបង្កហេតុចង់ឱ្យតៃវ៉ាន់ឯករាជ្យយ៉ាងគឃ្លើនរបស់អាជ្ញាធរ Lai Qingde**លទ្ធផលនៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅកម្ពុជា**ឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋនៅឃុំពើក ស្រុកអង្គស្នួល ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ក្រោយប្រើរថយន្តពន្លត់អគ្គិភ័យ ៤៣គ្រឿង និងទឹកអស់ ១១៣ឡាន**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អបអរសាទរចំពោះសិក្ខាកាមទាំងអស់ ដែលតស៊ូព្យាយាមហ្វឹកហ្វឺនរៀនសូត្រ និងអត់ធន់ជម្នះការលំបាក រហូតបានបញ្ចប់វគ្គដោយជោគជ័យ

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោគ ខេត្តកំពង់ឆ្នាំង ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទី កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង លោកជំទាវ H.E Mrs(Dr) Deyani Uttam Khobragade អគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញកាំភ្លើងធំ ឆ្នាំ២០២៣ ដែលវគ្គហ្វឹកហ្វឺននេះ បានជួយឧបត្ថម្ភ ដោយយោធាចារ្យឥណ្ឌា ដែលប្រារព្ធធ្វើឡើង ។

ថ្លែងក្នុងពិធីបិទវគ្គនាឱកាសនោះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផល ដែលកម្មសិក្សាការី ក្នុងវគ្គបំប៉នជំនាញកាំភ្លើងធំសំរេចបាន ដែលក្នុងរយៈពេល ៣ ខែកន្លងមក បានខិតខំសិក្សារៀនសូត្រ ហាត់ពត់លត់ដំ តស៊ូជម្នះរាល់ការលំបាក និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តម ម៉ៅ សុផាន់ បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា ដែលបានជួយកម្ពុជាចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករាឆ្នាំ ១៩៧៩ ក្នុងនោះឥណ្ឌាក៏បានបញ្ជូនកងទ័ពជាច្រើននាក់ មកចូលរួមក្នុងថែរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជាក្នុង ឆ្នាំ ១៩៩៣ ។
ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធាចារ្យ កម្មសិក្សាការីទាំងអស់ ដែលបានខិតខំហ្វឹកហ្វឺនរៀនសូត្រ ពង្រីកបាននូវសមត្ថភាព បច្ចេកទេស ដើម្បីចូលរួមចំណែកក្នុងការកសាងធនធានមនុស្ស កងទ័ពជើងគោក ឲ្យកាន់តែមានការរីក ចម្រើន ក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជាអោយបានគង់វង្ស ។

ឯកឧត្តម ម៉ៅ សុផាន់ បានចាត់ទុក លទ្ធផលដែលវគ្គហ្វឹកហ្វឺនទទួលបាននាពេលនេះគឺជាលទ្ធផលផ្លែផ្កា នៃកិច្ច សហប្រតិបត្តិការ ដែលបានចុះហត្ថលេខា ដោយកងទ័ពជើងគោក ប្រទេសទាំងពីរ កាលពីខែកុម្ភៈឆ្នាំ ២០២៣ កន្លងទៅ ។

ជាចុងក្រោយ ឯកឧត្តម ម៉ៅ សុផាន់ បានផ្តាំផ្ញើដល់យោធាចារ្យ និង កម្មសិក្សាការីទាំងអស់ត្រូវស្មោះត្រង់ និង ការពារអោយបានដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងរាជរដ្ឋាភិបាល អណត្តិទី ៧ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលបានកើតចេញពីការបោះឆ្នោតដោយត្រឹមត្រូវ សេរី និង យុត្តិធម៌ ស្របតាមលទ្ធិប្រជាធិបតេយ្យ ។ ត្រូវយកចិត្តទុកដាក់ ត្រៀមកម្លាំង មធ្យោបាយ សំភារៈដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋចេញពីគ្រោះមហន្តរាយផ្សេងៗ និង បង្កបង្កើនផលដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅជិតទៅតាំងរបស់ខ្លួន ។

ក្នុងមតិស្វាគមន៍ និងរបាយការណ៍ ហ្វឹកហ្វឺន របស់ ឧត្តមសេនីយ៏ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ បានបញ្ជាក់ថា៖ ដោយមានកិច្ចសហប្រត្តិបត្តិការជាមិត្តភាព រវាងកម្ពុជា និងកងទ័ពឥណ្ឌាបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក បានបើកហ្វឹកហ្វឺនពិសេសបំប៉នជំនាញថ្នាក់កងអនុសេនាធំកាំភ្លើងធំ ឆ្នាំ២០២៣ថ្នាក់កាំភ្លើធំ 122mm-D30 និង ថ្នាក់កាំភ្លើងធំ 130mm-M46 ដែលវគ្គហ្វឹកហ្វឺននេះ បានប្រព្រឹត្តទៅ បានដោយជោគជ័យ ដោយបានការយកចិត្តទុកដាក់ពីសំណាក់ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ទាំងស្មារតី ថវិកា ប្រេងឥន្ទនះ តាមរយៈ ឧត្តមសេនីយ៏ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទី កងទ័ពជើងគោក។

ឯកឧត្តម ពៅ សុខា បានបញ្ជាក់ទៀតថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងធំធុន ១២២ មីលីម៉ែត្រ ចែកចេញជាពីរថ្នាក់ គឺកាំភ្លើងធំ 122mm-D30 និងកាំភ្លើងធំ 130mm-M46 ។ ថ្នាក់កាំភ្លើងធំ 122mm-D30 មានកម្មសិក្សាការី និងយោធាចារ្យ ចំនួន ៥៤នាក់ និង ថ្នាក់កាំភ្លើងធំ 130mm-M46 មានកម្មសិក្សាការី និងយោធាចារ្យចំនួន ៥៤នាក់ ។ ការងារហ្វឹកហ្វឺនពេលវេលារយៈពេលរួម ៣ ខែ ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ។

ឯកឧត្តម ពៅ សុខា បានបញ្ជាក់ទៀតថា៖ ការងារហ្វឹកហ្វឺនធានាបានល្អទាំងការរៀនសូត្រក្នុងថ្នាក់ និងហ្វឹកហាត់លើទីលានបានតាមពេល វេលាកំណត់ ។ កម្មសិក្សាការីទាំងអស់មានស្មារតីយកចិត្តទុកដាក់កម្រិតខ្ពស់ គោរពពេលវេលាសិក្សា ស្វែងយល់ មេរៀន និងស្វ័យសិក្សាបានល្អក្នុងវគ្គ សកម្មចូលរួមហ្វឹកហាត់មិនថាពេលព្រឹក ល្ងាច ឬយប់។ ទន្ទឹមនឹងនេះ ក្នុងដំណើរការហ្វឹកហ្វឺនរៀនសូត្រ មានសាមគ្គីគ្នាល្អ រវាងកម្មសិក្សាការី យោធាចារ្យ និងគណកម្មការគ្រប់គ្រងវគ្គ ប្រកបដោយស្មារតីគោរព ស្រលាញ់រាប់អាន មិត្តភាព រក្សាបាននូវសេចក្តីថ្លៃថ្នូរ ។

អត្ថបទដែលជាប់ទាក់ទង