ឯកឧត្តម អ៊ូច ភា អញ្ជើញបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមដោយ លោកស្រី ហែម បញ្ញា ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងនគរបាលខេត្ត លោកវរសេនីយ៍ឯក ឈឹម សវ៉ាតឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងស្រុក លោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ និង មន្រ្តីលេខាធិការដ្ឋានគណៈកម្មាខេត្តរៀបចំការបោះឆ្នោត មកពីតាមបណ្ដាក្រុងស្រុក នៃខេត្តតាកែវ ៕