ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់លោកតាលោកយាយ មានជំងឺភ្នែកឡើងបាយ
ភ្នំពេញ៖ តាមរយៈបេសកកម្ម TYDA ចុះព្យាបាលប្រជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។
អ៊ំប្រុស យ៉ាន់ រួន អាយុ ៧៤ឆ្នាំ និងអ៊ំស្រី ហេង ខន អាយុ ៦០ឆ្នាំរស់នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានមកទទួលការវះកាត់ ភ្នែកឡើងបាយ ដោយក្រុមគ្រូពេទ្យ TYDA ធ្វើការវះកាត់ភ្នែកឡើងបាយដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។