ឯកឧត្តម វ៉ី សំណាង ចុះសួរសុខទុក្ខកម្មករ-កម្មការិនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំរោងទង
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងសហការី នាព្រឹកថ្ងៃសៅរ៍ ០៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមចែកជូន កម្មករ-កម្មការិនី ចំនួន ៥១នាក់ រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករ-កម្មការិនី ១គ្រឿង ម៉ាកហ៊ីយិនដាយ បានរេចង្កូតក្រឡាប់ធ្លាក់ស្រែ កាលពីវេលាម៉ោង ៥និង ៥៧នាទីព្រឹក លើផ្លូវក្រាលកៅស៊ូ ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលដោយមិនអស់ប្រាក់ ដោយ ប.ស.ស នៅមន្ទីរពេទ្យបង្អែកខេត្ត ៕