ឯកឧត្តម វ៉ី សំណាង អមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ចុះសួរសុខទុក្ខ កម្មករ-កម្មការិនី រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំរោងទង
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ អញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ចុះសួរសុខទុក្ខ កម្មករ-កម្មការិនី ចំនួន ៥១នាក់ រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករ-កម្មការិនី ១គ្រឿង ម៉ាកហ៊ីយិនដាយ បានរេចង្កូតក្រឡាប់ធ្លាក់ស្រែ កាលពីវេលាម៉ោង ៥និង ៥៧នាទីព្រឹក លើផ្លូវក្រាលកៅស៊ូ ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលដោយមិនអស់ប្រាក់ ដោយ ប.ស.ស នៅមន្ទីរពេទ្យបង្អែកខេត្ត ៕