**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

ឯកឧត្តម សាយ សំអាល់ ៖ ប្រជាជនបានយល់យ៉ាងច្បាស់ពីដំណើររបស់កម្ពុជា តាមរយៈចំនួនអ្នកដែលទៅបោះឆ្នោតដ៏ច្រើនលើសលុប និងបង្ហាញថាប្រជាជនកម្ពុជាពិតជាចង់បាននូវសន្តិភាព

ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ប្រជាជនបានយល់យ៉ាងច្បាស់ពីដំណើររបស់កម្ពុជា តាមរយៈចំនួនអ្នកដែលទៅបោះឆ្នោតជ្រើសតាំងតំមណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដ៏ច្រើនលើសលុប ហើយចំនួនអ្នកទៅបោះឆ្នោតជាង៨០ភាគរយនេះ គឺបានបង្ហាញថាប្រជាជនកម្ពុជាពិតជាចង់បាននូវសន្តិភាព ។

នេះជាប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត គោលនយោបាយយ៉ាងច្បាស់លាស់ និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការដឹកនាំ និងកសាងសង្គមកម្ពុជាឲ្យកាន់តែឆ្ពោះទៅមុខ ហើយការបណ្តុះវប្បធម៌សន្តិភាពគឺបានចាក់ឬស ចូលក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋ នាំឲ្យមានការជឿជាក់និងផ្តល់ទំនុកចិត្តយ៉ាងខ្លាំង ឲ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំកម្ពុជារីកចម្រើនបន្ថែមលើគ្រប់វិស័យ ។
ដោយឡែកចក្ខុវិស័យបន្តទៅមុខទៀតក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ និងផ្តល់ភាពងាយស្រួលដល់ប្រជាជន គឺធ្វើយ៉ាងណាប្រែក្លាយផ្លូវទាំងអស់ជាបេតុង ដល់គ្រប់កន្លែងដែលមានប្រជាជនរស់នៅ ព្រោះថាផ្លូវគឺជាសរសៃឈាម ខណះគ្រប់វិស័យផ្សេងៗទៀតក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ។

ឯកឧត្តមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏បានក្រើនរំលឹកដល់មន្រ្តីគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋានខេត្ត ពង្រឹងបន្ថែមទៀតក្នុងការបម្រើសេវាសាធារណៈគ្រប់ប្រភេទឲ្យបានលឿននិងឆាប់រហ័សជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតឲ្យសាកសមបំផុត ដែលគាត់មានជំនឿជាក់មកលើថ្នាក់ដឹកនាំរបសគណបក្សប្រជាជនកម្ពុជា ។ ការកសាងលើឃឿនសេដ្ឋកិច្ច លើវិស័យកសិកម្ម ឧស្សាហ៍កម្ម ត្រូវគិតលើសេវាសារធារណៈ បានលឿន និងទាន់ចិត្ត ហើយជួយពង្រឹងជីវភាពរបស់ប្រជាជន តាមរយៈកសិកម្មលក្ខណៈគ្រួសារ និងរៀបចំប្រព័ន្ឋ ស្បឿង សុវត្តិភាព និងរក្សាសន្តិសុខសុវត្ថិភាពនៅតាមមូលដ្ឋាន បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវបន្តបង្ក្រាបឲ្យខានតែបាន ព្រោះថាភាពអសកម្មទាំងនេះហើយដែលនាំផលវិបាកដល់ប្រជាជនកម្ពុជា និងបង្អាក់ដំណើរទៅមុខកម្ពុជា ។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ធនធាន ស្មារតី ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្ស និងបម្រើផលប្រយោជន៍ប្រជាជនកម្ពុជា ពិសេសអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត ដែលបានរួមសហការគ្នាធ្វើឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ បានទៅដោយរលូននិងទទួលបានជោគជ័យ ៕ ដោយ / គ្រី សម្បត្តិ

អត្ថបទដែលជាប់ទាក់ទង