ឯកឧត្តម ឈួរ សុបញ្ញា អញ្ចើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គម» នៅខេត្តសៀមរាប
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកវិទ្យាស្ថានជាតិសង្គមកិច្ច នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ បានអញ្ចើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គម» នៅខេត្តសៀមរាប។
សិក្ខាសាលានេះមានការចូលរួមពីសំណាក់តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងបេឡាជាតិរបបសន្តិសុខសង្គម តំណាងមន្ទីរសុខាភិបាលខេត្តសៀមរាប តំណាងសហជីព និងអង្គការដៃគូពាក់ព័ន្ធ ប្រមាណជាង ១០០នាក់ ៕