ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលគោរពវិញ្ញាក្ខន្ធ ឯកឧត្តម គឹម ទៀង ទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកវិទ្យាស្ថានជាតិសង្គមកិច្ច នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលគោរពវិញ្ញាក្ខន្ធ ឯកឧត្តម គឹម ទៀង ទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអតីតប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបាត់ដំបង បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ០២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨:១០នាទីព្រឹក ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តមរដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលសូមចូលរួមចែករំលែកនូវមរណទុក្ខជាមួយ ក្រុមគ្រួសារនៃសព ដោយក្ដីសង្វេគជាទីបំផុត។
ជាមួយសមានទុក្ខដ៏សែនវិយោគសោកសៅក្រៃកន្លងនេះ ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាល សូមឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម គឹម ទៀង សូមឆាប់បានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕