ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អញ្ជើញបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី០៧ ឆ្នាំ២០២៣ របស់មណ្ឌលខេត្តតាកែវ
ភ្នំពេញ៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតីកាលទី០៧ ឆ្នាំ២០២៣ របស់មណ្ឌលខេត្តតាកែវ។
អញ្ជើញចូលរួមនាឱកាសនោះដែរ មានវត្តមាន ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត ឯកឧត្តម អ៊ូច ភា ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ព្រមទាំងសមាជិកសមាជិកចូលរួមយ៉ាងច្រើនកុះករ ៕