**សម្តេចធិបតី៖ កម្ពុជា ជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពនាំមកនូវការប្រែប្រួល និងមានឆន្ទៈខ្ពស់ចែករំលែកបទពិសោធទៅដល់បណ្តាប្រទេសជុំវិញពិភពលោក**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida

សៀវភៅ កម្ពុជាសម័យតេជោ វគ្គ៣០« ជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ »

ឆ្នាំ២០២៣–សៀវភៅ«កម្ពុជា សម័យតេជោ»ជាស្នា​ដៃ​រ​បស់ ​ឯ​ក​ឧត្ត​ម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជា​សមា​ជិ​ក​​ក្រុ​ម​ប្រឹ​ក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចង​ក្រ​ងសៀវភៅនេះឡើងដើម្បីបង្ហាញ​ទៅ​ដល់​មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ ស​ម្តេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុ​ជា​មានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែ​លត្រូវចាប់អារម្មណ៍កោតស​រ​សើ​រ និងកត់ត្រាទុក។ ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពី​ដំណើរជីវិត​រ​បស់សម្តេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។

ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែ​ល​ស​ម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើ​​ម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើង ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬន​យោ​​​បាយចាប់តាំងពីក្រោយព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបា​នបង្កើតឡើងនៅឆ្នាំ១៩៩​៣​និ​ង​​ការ​បញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជាពន្លឺ ជា​​​ឯ​កសា​រជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬមនុស្សជំនាន់ក្រោយ ក្នុង​កា​រ​សិ​ក្សា​​​ឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែ​លកើតមាន​ឡើ​ងនៅក្នុងផ្ទៃប្រទេសចន្លោះ​ពី​ឆ្នាំ​១​៩​៧​០​ដល់ឆ្នាំ២០២៣។ ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែល​មាននៅក្នុងសៀវភៅ«​កម្ពុ​ជា ស​ម័​យ​តេ​ជោ​»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៣០« ជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ »
ក្នុងសម័យសម្តេចតេជោ ការងារសុខុមាលភាពប្រជាជន ធ្វើឱ្យការទប់ ស្កាត់បា​ន​កា​រ​រី​ក​រាលដាលជំងឺ៖ ក.ហង់សិន ខ.ជំងឺរបេង គ.ជំងឺអេដស៍ ង.ជំងឺគ្រុនចាញ់ គ្រុនចាញ់ជាជំងឺរាតត្បាត ដ៏កាចសាហាវ អំឡុងច្រើនទសវត្សរ៍មកហើយ ជាពិសេស​ក្នុ​ង​ស​ម័​យ​​សង្រ្គាម ចន្លោះពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨។ ខេត្តដែលល្បីឆ្លងជំងឺគ្រុនចាញ់ជាងគេ គឺខេត្ត ក្រ​ចេះ និងប៉ៃលិន។ ទសវត្សរ៍១៩៨០ មានពាក្យទំនៀមរបស់ខ្មែរមួយបានលើកឡើងថា ចា​ញ់​អ្វី​ចាញ់ទៅកុំឱ្យតែចាញ់ក្រចេះចាញ់ឆ្លូង។ តាមការរកឃើញ នៅកម្ពុជា មានតែរាជធានី ខេ​ត្ត​ចំ​នួ​ន២ប៉ុណ្ណោះ ដែលគ្មានជំងឺគ្រុនចាញ់ គឺខេត្តស្វាយរៀង និងរាជធានីភ្នំពេញ។ ពីអតីតកាលប្រជាជនខ្មែរជឿថា ការឆ្លង ឬកើតជំងឺគ្រុនចាញ់ គឺដោយសារការចាញ់ទឹក ចា​ញ់​ដី ឬខុសត្រណមអ្នកតាព្រៃភ្នំ ម្ចាស់ទឹកម្ចាស់ដី ឬទទួលទានទឹកឆៅជាដើម។ ប៉ុន្តែ តា​ម​កា​រ​រ​ក​ឃើ​ញរបស់អ្នកប្រាជ្ញសម័យ វិស័យសុខាភិបាល បញ្ជាក់ថា ជំងឺ​គ្រុនចាញ់កើតឡើងដោ​យសា​រ​មូសដែកគោលញីចុច ឬខាំ។

ជំងឺគ្រុនចាញ់ បានបណ្តាលឱ្យមនុស្សធ្លាក់ខ្លួនឈឺ និង​ស្លាប់​ជា​រៀ​ងរាល់ឆ្នាំ ហើយដើម្បីការពារកុំឱ្យមូសដែ​កគោលញី ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់​ចុ​ច ឬខាំ អ្នកជំនាញបានណែនាំឱ្យប្រជាជន ដែលរស់នៅតំបន់មានជំងឺ​គ្រុនចាញ់ប្រុងច្រយត្ន​ឱ្យ​បានជាប្រចាំ តាមរយៈ ការស្លៀកពាក់ឱ្យបាកជិត គឺអាវដៃវែង ខោជើងវែង រាល់​ពេល​នៅ​ផ្ទះ​ ឬចេញទៅចម្ការ ហើយត្រូវដេកក្នុង ឬប្រើមុងជ្រលក់ថ្នាំឱ្យបានត្រឹមត្រូវ។ ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា បានប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតជំងឺគ្រុនចាញ់តាំងពីដើមរៀងមក ធ្វើ​ឱ្យ​រ​យៈ​ពេ​ល​១០ឆ្នាំជាប់គ្នាចុងក្រោយនេះ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ឡើយ គឺទ​ទួ​ល​បានជោគជ័យ៣ឆ្នាំមុនគោលដៅកំណត់ ដោយសូចនាករ កម្ពុជាគ្មានជំងឺគ្រុនចាញ់ (Zero ma​laria) នៅឆ្នាំ២០២៥ ខណៈ អំឡុងទសវត្សរ៍១៩៨០ កម្ពុ​ជាមានអ្នកឆ្លងជំងឺគ្រុន​ចា​ញ់​១​៧​ម៉ឺ​ន​នាក់ និងស្លាប់ជាង១ពាន់នាក់ដោយសារជំងឺគ្រុនចាញ់ក្នុងមួយឆ្នាំៗ ។

ប៉ុន្តែ ចា​ប់ពី​ឆ្នាំ២​០​១​១​មករហូតដល់ឆ្នាំ២០១៨ ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់នៅកម្ពុជា ត្រូវបានបិទបញ្ចប់ មា​នន័យថា កម្ពុជាសម្រេចជោគជ័យមុនផែនការ៣ឆ្នាំ ខ​ណៈគោលដៅបិទបញ្ចប់នៅ​ឆ្នាំ​២​០​២​០ ទោះបីឆ្នាំ២០២១ ជំងឺគ្រុនចាញ់កើតឡើង៤.២៧៩ករណី ថយចុះ៥៤% បើធៀបឆ្នាំ២០២០ មា​នចំនួន៩.២៣៤ករណី។ យោងតាមអ្នកជំនាញបានឱ្យដឹងថា អ្វីដែ​លជាការកត់​សម្គា​ល់​នៅ​ឆ្នាំ​២​០២១ ជំងឺគ្រុនចាញ់ប្រភេទ P.falciparum ៥៦% បានថយចុះ បើធៀបឆ្នាំ២០២០ និង P.v​i​v​​ax កើនឡើង៥៨%។ ឆ្នាំ២០២២ កម្ពុជា នៅតែរក្សាបាន កា​រគ្មានអ្នកស្លាប់ដោយសារជំងឺ​គ្រុន​ចា​ញ់២ឆ្នាំជាប់គ្នាបន្ថែមទៀត ធ្វើឱ្យកម្ពុជាទទួលបានជោគជ័យ៥ឆ្នាំជាប់គ្នា ដែ​លគ្មា​នអ្ន​ក​ស្លា​ប់​ដោយសារជំងឺគ្រុនចាញ់ ដ៏កាចសាហាវនេះ ។ ក្រសួងសុខាភិបាលកម្ពុជា ក៏​បាន​ប្តេជ្ញា​ផ​ង​ដែ​រថា នឹងខិតខំទប់ស្កាត់ និងធ្វើយ៉ាងណាលុបបំបាត់ ឬធ្វើ​ឱ្យកម្ពុជា​គ្មានជំងឺ​គ្រុន​ចា​ញ់​នៅ​ត្រឹ​ម​ឆ្នាំ២០២៥ ស្របពេលរបាយការណ៍ក្រសួងសុខាភិបាលប្រៀបធៀបក្នុងឆមាសទី១ រយៈ​ពេ​ល​បីឆ្នាំដូចគ្នាថា ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ករ​ណីវិជ្ជ​មានគ្រប់​ទម្រ​ង់មា​នកា​រថ​យចុះ​ក្នុ​ង​រ​ង្វ​ង់​៤៦% ។នៅដើមខែមករា ឆ្នាំ២០២៣ កម្ពុជា ក៏បានប្រកាសព័ត៌មានស្តីពីការធ្លាក់ចុះ៦% នៃ​កា​រឆ្លងជំងឺគ្រុនចាញ់បន្ថែមទៀត ។ នៅចុងខែមេសា ឆ្នាំ២០២២ ក្នុងទិវាជាតិ ប្រយុទ្ធប្រឆាំងជំងឺគ្រុចាញ់ ក្រោមប្រធានបទ« រួម​គ្នា​អ​នុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើ​ម្បីលើ​កក​ម្ព​ស់​សុ​ខុមាលភាព» ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ចា​ប់​តាំ​ងពីឆ្នាំ២០១៨ ករ​ណីស្លាប់ដោយសារជំងឺគ្រុនចាញ់លែ​ងមានដែលអត្រាគ្មាន​អ្នកស្លា​ប់ដោ​យ​សារជំងឺនេះ មានន័យថា ជា​ការសម្រេចបានជោគជ័យមុ​នគោល​ដៅគ្រោ​ងទុ​ក​ឆ្នាំ​២​០​២​០​រ​ប​ស់កម្ពុជា។ សម្តេច ហ៊ុន សែន រំពឹងថា នឹ​ងមានការរួមគ្នាក្នុងការឈានទៅសម្រេចគោ​លដៅគ្មា​នជំ​ងឺ​គ្រុ​ន​ចា​​ញ់ក្នុងភូមិសាស្ដ្រប្រទេស ក៏ដូចជាមហាអនុតំបន់ទន្លេមេគង្គ និងពិភពលោកទាំងមូល។ ស​ម្ដេ​ច ហ៊ុន សែន បានអំពាវនាវឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ វិស័​យឯ​ក​ជ​ន អង្គការ និងប្រជាពលរដ្ឋ ចូលរួមនិងគាំទ្រដល់បេសកម្មរបស់ក្រសួងសុខាភិបាល តា​ម​ផែ​ន​ការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺ គ្រុនចាញ់ឱ្យទទួលបានជោគជ័យ និ​ងសម្រេចតាម​គោ​ល​​ដៅយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺ​គ្រុនចាញ់ឆ្នាំ២០២៥ ។

សម្តេច​ប្រមុខរាជរដ្ឋាភិបាល ក៏បានកោតសរសើរដែរថា បើទោះបីជាកម្ពុជាជួបការលំបាក ដោ​យ​សារការរីករាលដាលនៃមេរោគកូវីដ-១៩​ក៏ការងារប្រយុទ្ធនឹងជំងឺគ្រុន​ចាញ់នៅតែ​ប្រតិ​ប​ត្តិ​​បា​ន​នូវអភិបាលកិច្ចល្អ និងប្រសិទ្ធភាពខ្ពស់ ស​ម្រាប់ការចូលរួមចំណែកឈានទៅ​សម្រេ​ច​គោ​ល​ដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ ។ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ កម្ពុជារកឃើញថា ការស្លាប់ដោយសារជំងឺគ្រុនចាញ់ ត្រូវ​បា​ន​កា​​ត់បន្ថយប្រមាណ៧៨% ខណៈអ្នកជំងឺសរុបចំនួន៣៣ ៧៦៩នាក់ មា​នអ្នកស្លាប់ចំនួនត្រឹម​តែ​​៨នាក់ គឺថយចុះច្រើនជាងកាលពីឆ្នាំមុន ដែលករណីអ្នកជំងឺស្លាប់មាន​ចំនួ​នដ​ល់ទៅ​៣​៧​នា​ក់​ ។
ក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ឆ្នាំ២០១៣ សម្តេចតេជោនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុ​ន សែន បានមានប្រសាសន៍ ពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុង​ការប្រយុទ្ធនឹ​ងជំ​ងឺ​នេះ​រ​ហូ​ត​ដល់ទទួលបានលទ្ធផលល្អ ក្នុងនោះគ្រាន់តែក្នុងដំណាក់កាលឆ្នាំដំបូង នៃ​ការអនុវត្ត​ផែន​កា​រ​យុ​ទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់២០១១-២០២៥ អត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់ បា​នថយចុះពី១៥១នាក់ក្នុងឆ្នាំ២០១០ មកនៅ៩៣នាក់ក្នុងឆ្នាំ២០១១ និង​ធ្លាក់​ដល់​៤៥​នាក់​ក្នុង​ឆ្នាំ​២​០១២។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា លទ្ធផលនេះ បង្ហា​ញពីកា​រប្រ​យុទ្ធ​នឹង​ជំ​ងឺ​គ្រុ​ន​ចា​ញ់​របស់កម្ពុជាមានប្រសិទ្ធភាពខ្ពស់ ហើ​យបានចូលរួមចំណែកក្នុងការ​ឈាន​ទៅរ​ក​កា​រ​ស​ម្រេ​ច​គោលដៅសហស្សវត្សរ៍របស់កម្ពុជាផងដែរ ។ ដើ​ម្បីជំរុញឱ្យការងារប្រយុទ្ធប្រឆាំង​ជំងឺ​គ្រុ​ន​ចា​ញ់ទទួលបានជោគជ័យ នៅឆ្នាំ២០១៨ ក្នុងជំហានដំបូង ក្រសួងសុខាភិបាល បា​ន​ដា​ក់​ទិ​ស​ដៅ​លុបបំបាត់ជំងឺគ្រុនចាញ់ក្នុងកម្រិតទាបបំផុតអាចមានមនុស្សម្នាក់ផ្ទុកជំងឺគ្រុនចាញ់ ក្នុង​ចំ​ណោ​មមនុស្ស១ពាន់នាក់ ហើយខេត្តគោលដៅចំនួន៦មានខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ធំ សៀ​ម​រាប ប៉ៃលិន និងកំពង់ស្ពឺដោយចាប់ពីឆ្នាំ២០១៨រហូតដល់ឆ្នាំ២០២០ ។ នៅចុងខែតុលា ឆ្នាំ២០១៩ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រកាសថា កម្ពុជា​បា​នរកឃើញឱសថមួយប្រភេទ គឺ Primaquin ដែល​អាចយកមកព្យាបាលជំងឺគ្រុនចាញ់ប្រក​ប​​ដោ​យប្រសិទ្ធភាព ។

លោក ម៉ម ប៊ុនហេង អះអាងថា Primaquin មា​នប្រសិទ្ធភាពខ្ពស់​ក្នុ​ង​កា​រសម្លាប់មេរោគប្រភេទ វីវ៉ាក់ ដែលត្រូវព្យាបាលរយៈពេល១៤ថ្ងៃ ហើ​យក្រសួងបា​ន​សា​ក​ល្ប​ងប្រើថ្នាំ Primaquin នៅខេត្តចំនួន៤។ ប្រសិនបើឃើញថា ឱសថនេះ នៅ​តែមាន​ប្រសិ​ទ្ធ​ភា​ពខ្ពស់ ក្រសួង និងបន្តប្រើប្រាស់ឱសថប្រភេទនេះ ទៅតាមបណ្តាខេត្តផ្សេងៗទៀត ដើ​ម្បី​ធ្វើ​យ៉ាងណាឈានទៅដល់ផែនការលុបបំបាត់ជំងឺគ្រុនចាញ់ គ្រ​ប់ប្រភេទឱ្យបានតាមកា​រ​កំ​ណ​ត់​នៅឆ្នាំ២០២៥។

អត្ថបទដែលជាប់ទាក់ទង