**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧។

ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។

យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តមបណ្ឌិត នឹងធ្វើឱ្យប្រទេសយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របទៅតាមមាគ៌ា និងមរតកនយោបាយដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិសេស មាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ៕

អត្ថបទដែលជាប់ទាក់ទង