ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំកិច្ចប្រជុំពិភាក្សារវាងវិទ្យាស្ថានជាតិសង្គមកិច្ច ជាមួយតំណាងមូលនិធិសហប្រជាតិដើម្បីកុមារ លើការងារកិច្ចសហប្រតិបត្តិការ និងលើការងារបណ្តុះបណ្តាល
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកវិទ្យាស្ថានជាតិសង្គមកិច្ច នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សារវាងវិទ្យាស្ថានជាតិសង្គមកិច្ច ជាមួយតំណាងមូលនិធិសហប្រជាតិដើម្បីកុមារ (UNICEF) លើការងារកិច្ចសហប្រតិបត្តិការ និងលើការងារបណ្តុះបណ្តាល នៅសាលប្រជុំវិទ្យាស្ថានជាតិសង្គមកិច្ច ៕