សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងជួបសមាជិកសមាជិការាជរដ្ឋាភិបាលចាស់ និងរាជរដ្ឋាភិបាលថ្មីនៅថ្ងៃទី១០ សីហា
ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងជួបជាមួយនឹងសមាជិកសមាជិកានៃរាជ រដ្ឋាភិបាលចាស់ និងសមាជិកសមាជិកានៃរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅវិមាន ៧ មករា។ នេះបើយោងតាមAKP ៕