**ដំរីញីមួយក្បាលដែលជួយសង្គ្រោះពីការវង្វេងហ្វូងនៅខេត្តមណ្ឌលគិរី វិវដ្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព នៅសួនសត្វភ្នំតាម៉ៅ**ទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកការសម្រេចបាននៃវិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ ជាផ្នែកមួយនៃការរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនស្វីស**ទេសរដ្ឋមន្ត្រី លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន នឹងអាចជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន ជាពិសេសរួមគ្នាកសាងនូវអនាគតមួយប្រកបដោយសុវត្ថិភាព**គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសនានាលើពិភពលោក**ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត**រដ្ឋមន្ត្រីការពារវៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យការពារជាតិ​ ឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញធ្វើបទបង្ហាញស្តីពី “បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ” ក្នុងសម័យប្រជុំពេញអង្គវគ្គ១**សម្តេចធិបតី៖ កម្ពុជា ជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពនាំមកនូវការប្រែប្រួល និងមានឆន្ទៈខ្ពស់ចែករំលែកបទពិសោធទៅដល់បណ្តាប្រទេសជុំវិញពិភពលោក**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព

សៀវភៅ កម្ពុជាសម័យតេជោ វគ្គ៣១ “ជោគជ័យលើការទប់ស្កាត់ ការរីករាលដាលជំងឺអេដស៍”


ភ្នំពេញ៖ ឆ្នាំ២០២៣–សៀវភៅ«កម្ពុជា សម័យតេជោ»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើងដើម្បីបង្ហាញទៅដល់មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែលត្រូវចាប់អារម្មណ៍កោតសរសើរ និងកត់ត្រាទុក។ ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពីដំណើរជីវិតរបស់សម្តេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។

ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែលសម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើង ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬនយោបាយចាប់តាំងពីក្រោយព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជាពន្លឺ ជាឯកសារជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬមនុស្សជំនាន់ក្រោយ ក្នុងការសិក្សាឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែលកើតមានឡើងនៅក្នុងផ្ទៃប្រទេសចន្លោះពីឆ្នាំ១៩៧០ដល់ឆ្នាំ២០២៣។ ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមាននៅក្នុងសៀវភៅ«កម្ពុជា សម័យតេជោ»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៣១« ជោគជ័យលើការទប់ស្កាត់ ការរីករាលដាលជំងឺអេដស៍ »
ជំងឺអេដស៍ ជាជំងឺឆ្លងកាចសាហាវមួយប្រភេទ ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈការរួមភេទ។ ជំងឺនេះ ត្រូវបានរកឃើញថា មានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា អំឡុងទសវត្សរ៍១៩៩០ ខណៈពេល អ៊ុនតាក់ (UNTAC)មានវត្តមាននៅកម្ពុជា ដើម្បីរៀបចំការបោះឆ្នោតដោយសេរី នាឆ្នាំ១៩៩៣។ ជំងឺអេដស៍ គឺជាជំងឺ ដែលពិភពលោកភ័យខ្លាចផងដែរ ព្រោះបានធ្វើឱ្យមានការរើសអើង បាត់បង់ធនធានមនុស្ស ធនធានសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ ហើយពិភពលោក នឹងមានវិបត្តិកាន់តែគួរឱ្យព្រួយបារម្ភ ប្រសិនបើគ្មានការទប់ស្កាត់ការរីករាលដាលឱ្យបានទាន់ពេលវេលា។ ពីទសវត្សរ៍១៩៩០ ដល់ពាក់កណ្តាលទវត្សរ៍២០០០ ជំងឺអេដស៍បានបណ្តាលឱ្យមនុស្ស៣៥លាននាក់នៅទូទាំងពិភពលោកស្លាប់ ក្នុងនោះមានចំនួន១១៥ ០០០នាក់ នៅកម្ពុជា ។

មេរោគអេដស៍ដែលបង្កជាជំងឺអេដស៍ បានមកដល់ប្រទេសកម្ពុជា បន្ទាប់ពីអ្នកជំងឺដំបូងគេ ត្រូវបានរកឃើញនៅឆ្នាំ១៩៩១ ហើយបានរាលដាលយ៉ាងលឿន ដោយគ្រាន់តែនៅឆ្នាំ១៩៩៥ មានការឆ្លងថ្មីចំនួន២៣០០០ករណី។ ឆ្នាំ២០១៦ ប្រជាជនកម្ពុជាចំនួនប្រហែល៧៣០០០ នាក់មានផ្ទុកមេរោគនេះ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានកោតសរសើរថា ប៉ុន្តែជាការប្រសើរ ដែលរាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិលបានបំផុសការប្រឹងប្រែងយ៉ាងឆាប់ ដើម្បីទប់ទល់នឹងការគំរាមកំហែងនេះ ស្តែងចេញនូវភាពជាអ្នកដឹកនាំយ៉ាងមោះមុត ដើម្បីចលនាស្ថាប័ន ជំនាញឯកទេសនិងធនធាន ដើម្បីផ្តល់សេវាប្រកបដោយគុណភាព។ មកដល់ត្រឹមឆ្នាំ២០១៥ កម្ពុជាអាចកាត់បន្ថយការឆ្លងមេរោគអេដស៍ថ្មីមកនៅត្រឹមតិចជាង១០០០ ករណីក្នុងមួយឆ្នាំ ដែលជាការថយចុះពីចំណុចកំពូលចំនួន៩៦%។ ប្រទេសកម្ពុជាថែមទាំងមានអត្រាគ្របដណ្តប់ ក្នុងការព្យាបាលជំងឺអេដស៍ដោយប្រើថ្នាំប្រឆាំងជំងឺអេដស៍ខ្ពស់ជាងគេនៅតំបន់អាស៊ី ហើយស្ថិតនៅក្នុងចំណោមប្រទេសដែលមានអត្រាគ្របដណ្តប់ ខ្ពស់ជាងគេក្នុងពិភពលោក។ ឆ្នាំ២០១៣ កម្ពុជា បានប្តេជ្ញាសម្រេចគោលដៅជាសកល«៩០-៩០-៩០» នៅត្រឹមឆ្នាំ២០២០ ។

ប្រទេសកម្ពុជាបានប្តេជ្ញាបន្ថែមទៀត ដើម្បីកាត់បន្ថយការឆ្លងថ្មីឱ្យបានតិចជាង៣០០ករណីក្នុងមួយឆ្នាំៗនៅត្រឹមឆ្នាំ២០២៥ ហើយបញ្ចប់ការរាលដាលនៃជំងឺអេដស៍ ដែលជាការគំរាមកំហែងផ្នែកសុខភាព៥ឆ្នាំ មុនគោលដៅរបស់សាកលលោក។ ស្ថានទូតអាមេរិកមប្រចាំកម្ពុជា បានកោតសរសើរាជរដ្ឋាភិបាលកម្ពុជាម្តងទៀតថា ជាលទ្ធផល នៃការអនុវត្តកម្មវិធី ៩០%,-៩០%-៩០% ឆ្នាំ២០១៧ ធ្វើឱ្យកម្ពុជា បានសម្រេចជោគជ័យគួរឱ្យកត់សម្គាគាល់ លើការយកចិត្តទុកដាក់ និងព្យាបាលជំងឺអេដស៍ ខណៈឆ្នាំ២០០១ មានអ្នកផ្ទុកមេរោគអេដស៍តែ៧១នាក់ប៉ុណ្ណោះ ដែលទទួលការព្យាបាល។ ប៉ុន្តែនៅត្រឹមខែមិថុនា ឆ្នាំ២០១៧ ចំនួនអ្នកទទួលការព្យាបាលជំងឺអេដស៍បានកើនដល់ជាង៥៨០០០នាក់ ដែលត្រូវជាចំនួនប្រហែល៨០% នៃអ្នកផ្ទុកមេរោគអេដស៍ ។ មកដល់ឆ្នាំ២០១៦ អត្រានេះបានធ្លាក់មកត្រឹមតែ០,៦%។

ស្ថានទូតអាមេរិក ក៏នៅកោតសរសើរកម្ពុជាដដែលថា ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា ជាអ្នកនាំមុខគេនៅក្នុងការឆ្លើយតបជាសាកលទៅនឹងជំងឺអេដស៍។ ជាមួយនឹងការផ្តោតលើការរកអ្នកផ្ទុកមេរោគអេដស៍ ដែលមិនទាន់បានទទួលរោគវិនិច្ឆ័យ និងការធានាគុណភាពនៃសេវាជំងឺអេដស៍ កម្ពុជាអាចស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅអាស៊ី ក្នុងការបញ្ឈប់ជំងឺ អេដស៍ដែលជាការគំរាមកំហែងមួយដល់សុខភាពសាធារណៈ។ របាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសុខាភិបាលកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៥ បានឱ្យដឹងថា អត្រានៃការឆ្លងមេរោគអេដស៍ក្នុងចំណោមមនុស្សទូទៅ បានធ្លាក់ចុះពី០,៤៨%នៅឆ្នាំ២០១០ មកត្រឹម០,២៨%ក្នុងឆ្នាំ២០១៤ ។ របាយការណ៍នេះ ធ្វើឱ្យកម្ពុជា ប្រកាសជាផ្លូវការថា ទទួលបានជោគជ័យលើយុទ្ធនាការទិសដៅ៩០-៩០-៩០។ ឆ្នាំ២០១៩ កម្ពុជា បានប្រកាសជាថ្មី អំពីជោគជ័យរបស់ខ្លួនលើការប្រយុទ្ធប្រឆាំង លើការទប់ស្កាត់ការរីករាលដាលជំងឺអេដស៍។

លោក អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានប៉ាន់ប្រមាណថា មានប្រជាជនប្រមាណ៦៧០០០នាក់ កំពុងរស់នៅជាមួយមេរោគអេដស៍នៅកម្ពុជា។ ក្នុងនោះ៨៦%នៃអ្នកជំងឺបានដឹងពីស្ថានភាពជំងឺអេដស៍៩៨%បានដឹងពីស្ថានភាពជំងឺបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៨០% នៃអ្នកទទួលការព្យាបាលមានកម្រិតមេរោគអេដស៍ក្នុងឈាមតិចបំផុត ។

លោកអៀង មូលី អះអាងថា រាជរដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ក្នុងការកសាងកម្មវិធីផ្អែកលើភស្តុតាងដែលកាត់បន្ថយចំនួនឆ្លងថ្មី ពីចំនួនជាង២៣០០០នាក់ នៅឆ្នាំ១៩៩៥ មកនៅតិចជាង១០០០នាក់ ក្នុងមួយឆ្នាំនៅឆ្នាំ២០១៨។

លោកស្រី គ្រីស្ទីន ស្ទេលីង (Christine Stegling) នាយកប្រតិបត្តិអង្គការហ្រ្វន់ឡាញអេដស៍ (Frontline AIDS) បានថ្លែងនៅក្នុងចំណាប់អារម្មណ៍ថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស៧ប៉ុណ្ណោះ ដែលបានសម្រេចគោលដៅ៩០-៩០-៩០។ លោកស្រីចង់ស្វែងយល់ពីជោគជ័យកម្ពុជា និងចង់ដឹងថាតើកម្ពុជា ធ្វើយ៉ាងណាក្នុងការគាំទ្រសង្គមស៊ីវិល ដោយប្រើថវិកាក្នុង ស្រុកក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍។ នៅឆ្នាំ២០២០ កម្ពុជា ទទួលបានការលើកសរសើរជាថ្មី អំពីការអនុវត្តន៍ជោគជ័យលើគោលការណ៍៩០-៩០-៩០ របស់អង្គការសហប្រជាជាតិ។

លោក ទេសរដ្ឋមន្រ្ដី អៀង មូលី ព្យាការណ៍ថា បើមានការគិតគូរពីពេលនេះទៅ និងរួមគ្នាទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍កុំឱ្យករណីឆ្លងថ្មីលើសពី៣៦០នាក់ក្នុងមួយឆ្នាំ នោះកម្ពុជានឹងទទួលបានជោគជ័យឈានទៅលុបបំបាត់អេដស៍។

លោកបណ្ឌិត John Eyres ប្រធានការិយាល័យសុខភាពសាធារណៈ និងអប់រំនៃទីភ្នាក់សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ មានចំណាប់អារម្មណ៍តាមវីដេអូ Conference ថា កម្ពុជា ជាប្រទេសមួយ ដែលបានសម្រេចគោលដៅ៩០-៩០-៩០ និងកំពុងបោះជំហានទៅសម្រេចគោលដៅ៩៥-៩៥-៩៥ ហើយលោកបណ្ឌិត វាយតម្លៃថា កម្ពុជានឹងទទួលបានជោគជ័យក្នុងការលុបបំបាត់មេរោគអេដស៍ ។

លោកស្រីបណ្ឌិត វ្លាដានកា អ៊ែនឌ្រីវ៉ា (Vladanka Andreeva)នាយកប្រចាំប្រទេសនៃកម្មវិធីអេដស៍អង្គការសហប្រជាជាតិបានកោតសរសើរដែរថា កម្ពុជាមិនត្រឹមតែជាប្រទេសដំបូងគេមួយ ក្នុងចំណោមប្រទេសដែលសម្រេចបានគោលដៅ ៩០-៩០-៩០ ប៉ុណ្ណោះទេ ហើយក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ដែលបានរៀបចំផែនទីបង្ហាញផ្លូវទៅរកចីរភាពក្នុងការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ផងដែរ។ ចំណុចមួយ នៃផែនទីបង្ហាញផ្លូវនោះ គឺការផ្តល់ការគាំទ្រដល់អង្គការសង្គមស៊ីវិលក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយចីរភាព។ នៅចុងខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការឈានទៅសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍មុនកាលកំណត់៥ ឆ្នាំរបស់អង្គការសហប្រជាជាតិ។ តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ក្រោមប្រធានបទ សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នាក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ឆ្នាំ២០២០ បានបង្ហាញថា អត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុចាប់ពី១៥ ឆ្នាំដល់៤៩ឆ្នាំ បានថយចុះពី០,៨% នៅឆ្នាំ២០១០មកនៅត្រឹម០,៥%នៅឆ្នាំ២០១៩។

ចំណែកចំនួនអ្នកស្លាប់គ្រប់វ័យដោយសារជំងឺអេដស៍បានថយចុះពី២៣០០នាក់នៅឆ្នាំ២០១០មកនៅ១៣០០នាក់ក្នុងឆ្នាំ២០១៩ ។ របាយការណ៍ដដែលបញ្ជាក់ថា ចំនួនអ្នកផ្ទុកមេរោគអេដស៍គ្រប់វ័យ មាន៧៣ ០០០ នាក់ក្នុងនោះ៨៤%បានធ្វើតេស្តឈាមដឹងពិតប្រាកដថា បានផ្ទុកមេរោគអេដស៍១០០% បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៦% ទទួលបានប្រសិទ្ធភាព នៃការព្យាបាលនាំឱ្យមានសុខភាពល្អ។ ចំនួនអ្នកឆ្លងថ្មីគ្រប់វ័យបានថយចុះពី១៩០០នាក់ នៅឆ្នាំ២០១០ មកនៅត្រឹម ៧៨០ នាក់ នៅឆ្នាំ២០១៩។ សារលិខិតក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា សមិទ្ធផលទាំងនេះ កំពុងតែបង្ហាញឱ្យឃើញ នូវសញ្ញាវិជ្ជមានលើប្រសិទ្ធភាព និងគុណភាពខ្ពស់នៃកិច្ចអន្តរាគមន៍របស់យើងក្នុងការទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឈានទៅសម្រេចបានគោលដៅ ៩៥-៩៥-៩៥ ឬគោលដៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ គឺមុនកាលកំណត់៥ឆ្នាំរបស់អង្គការសហប្រជាជាតិ។ ទោះយ៉ាងណា សម្តេចបានក្រើនរម្លឹកថា មិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់ជាមួយភាពជោគជ័យដែលយើងទទួលបាននោះឡើយព្រោះចាប់តាំងពីមានការរាតត្បាតមេរោគអេដស៍ក្នុងទសវត្សរ៍ឆ្នាំ១៩៨០មក ពិភពលោកមិនទាន់រកឃើញវ៉ាក់សាំង ឬឱសថព្យាបាលជំងឺអេដស៍ឱ្យជាសះស្បើយជាស្ថាពរនៅឡើយទេ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានផ្តល់អនុសាសន៍ចំនួន៣ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២០ ដែរថា ទី១ គឺគប្បីមានការយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់មិនឱ្យមានការឆ្លងថ្មី ជាពិសេសក្នុងចំណោមយុវវ័យ និងទប់ស្កាត់ការចម្លងពីម្តាយទៅកូន។ ទី២ គឺផ្តល់សេវាគាំទ្រចិត្តសាស្ត្រសង្គមដល់អ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ និងទី៣ គឺបន្តពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយលើកកម្ពស់លុបបំបាត់រាល់ទម្រង់នៃការមាក់ងាយ និងរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា ថ្វីដ្បិតតែប្រទេសកម្ពុជាសម្រេចបាននូវជោគជ័យជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ស្ថានភាពជោគជ័យនេះនៅតែផុយស្រួយនៅឡើយ ព្រោះថា យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ ហើយបើមានការភ្លេចខ្លួនតែបន្តិចនោះ ការរីករាលដាលមេរោគអេដស៍នឹងអាចផ្ទុះឡើងវិញជាមិនខាន។ ឆ្នាំ២០២១ កម្ពុជាបានប្រកាសពីជោគជ័យម្តងទៀត លើការអនុវត្តន៍គោលរណ៍៩០-៩០-៩០។

ក្នុងសារលិខិត នៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ០២១ ក្រោមប្រធានបទ បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាទទួលបាន ទទួលជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺ អេដស៍ ដូចមានចំណុចសំខាន់ៗមួយចំនួន ដូចជា៖ ១.កម្ពុជាត្រូវបានទទួលស្គាល់ថាបានសម្រេចគោលដៅ ៩០-៩០-៩០ នៅ ឆ្នាំ២០១៧ ហើយនៅឆ្នាំ២០២០កម្ពុជា ត្រូវបានទទួលស្គាល់ថា មានអត្រាគ្របដណ្តប់សេវាព្យាបាលថែទាំអ្នកជំងឺអេដស៍រហូតដល់៨៣% ដែលជាអត្រាខ្ពស់ជាងគេនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក គឺខ្ពស់ជាងប្រទេសធំៗដូចជា ចិន ឥណ្ឌា ថៃ វៀតណាម ជាដើម។ ២.អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជា ជនក្រីក្រ ដែលកំពុងទទួលបានការគាំពារសង្គមកាន់តែទូលំទូលាយ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
៣.កម្ពុជា ជាប្រទេសឈានមុខគេមួយ ដែលកំពុងផ្លាស់ប្ដូរមុខមាត់កម្មវិធីអេដស៍ ពីការពឹងផ្អែកតែលើជំនួយខាងក្រៅ មកជាកម្មវិធីអេដស៍ ដែលមានភាពធន់ និងមានចីរភាព។ ៤.កម្ពុជា បានចាប់ផ្ដើមពង្រឹងប្រព័ន្ធជាតិ សំដៅបង្កើតចរន្តជាតិមួយដែលមុតស្រួច ក្នុងការប្រយុទ្ធជំងឺអេដស៍ ដោយបង្កលក្ខណៈឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ និងដោយឱ្យសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ រួមទាំងអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលជាតិ និងអន្តរជាតិផង។ ឆ្នាំ២០២២ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ ធ្វើឱ្យមានសមធម៌ ក្រសួងសុខាភិបាលបានចេញរបាយការណ៍ថា កម្ពុជាបានទទួលជោគជ័យលើការកាត់បន្ថយបានការចម្លងមេរោគអេដស៍ថ្មីពី២៣០០នាក់ មកត្រឹមប្រហែល១១០០នាក់ក្នុងឆ្នាំ២០២១។

នៅត្រីមាសទី៣ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន៦៤១៨៤នាក់ ស្មើនឹង៩៩% ទទួលបានឱសថប្រឆាំងមេរោគអេដស៍ ។ ផ្ញើសារក្នុងទិវានេះ សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា ត្រូវយកចិត្តទុកដាក់ដល់ប្រជាជនគ្រប់រូប បន្តការប្រុងប្រយ័ត្នកាន់តែខ្លាំង ជាពិសេសក្មួយៗយុវជន យុវនារី ក្នុងការបង្ការទប់ស្កាត់ការ ចម្លងមេរោគអេដស៍ ដែលបច្ចុប្បន្ននៅលើពិភពលោកមានអ្នកឆ្លងថ្មីជាង៤ពាន់នាក់ក្នុងមួយថ្ងៃ ចំណែកកម្ពុជាមានអ្នកឆ្លងថ្មីប្រមាណ៣នាក់ក្នុងមួយថ្ងៃ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុទិដ្ឋិនិយមថា នឹងមានការចូលរួមអនុវត្តទាំងអស់គ្ន នូវផែនទីយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ និងការធ្វើឱ្យមានសមភាព តាមរយៈសកម្មភាពសំខាន់ៗមួយចំនួន ៖

១. ជនរួមជាតិ វិស័យឯកជន អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឱ្យមាន សមភាពនៅក្នុងសង្គមជាត។២.ជនរួមជាតិ ជាពិសេសយុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្ដីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាល នៃមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិ។ ៣.ប្រជាជន ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរក សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជន។ល។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។ ៤-សូមស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្ដាយទៅទារក។ ៥-ប្រជាជនបញ្ឈប់ការរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ ៦-បងប្អូនក្នុងក្រុមប្រឈមខ្ពស់ ដូចជា បុរសរួមភេទជាមួយបុរស អ្នកបំប្លែងភេទ និងស្ត្រីបម្រើការនៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត៕

អត្ថបទដែលជាប់ទាក់ទង