មន្ត្រីជាន់ខ្ពស់កម្ពុជា អញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាយុវជនអាស៊ាន-ចិន ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យហ្វូចូវ នាទីក្រុងហ្វូចូវ
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាយុវជនអាស៊ាន-ចិន ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យហ្វូចូវ នៃការសិក្សាអន្តរជាតិ និងពាណិជ្ជកម្ម នៅទីក្រុងហ្វូចូវ ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។
វេទិកានេះគឺជាផ្នែកមួយនៃសប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៣ ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ចិន ក្នុងន័យលើកកម្ពស់ការយល់ដឹង និងផ្តល់នូវវេទិកាចម្រុះវប្បធម៌សម្រាប់ការផ្លាស់ប្តូររវាងយុវជនចិន និងអាស៊ាន ដើម្បីស្វែងយល់កាន់តែច្បាស់អំពីទំនាក់ទំនងអាស៊ាន-ចិន ៕