**ក្រសួងការងារ ជូនដំណឹងស្ដីពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃនៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី**អភិបាលខេត្តព្រះវិហារ ណែនាំឲ្យធ្វើជំរឿនមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលបម្រើការងារចាប់ពី១០ឆ្នាំឡើង តែពុំទាន់ទទួលបានមេដាយការងារ ដើម្បីស្នើសុំបំពាក់ជូនពួកគាត់**ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌ក វប្បធម៌អរូបី**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់

ឧត្ដមសេនីយ៍ទោ សម សាមួន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ ឆមាសទី១និងកំណត់ទិសដៅការងារឆមាសទី២ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នាព្រឹកថៃ្ងទី០៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆ្នាំ២០២៣ ប្រចាំឆមាសទី១ រយៈពេល៦ខែដើមឆ្នាំ។ ដោយមានការចូលរួមពី លោក លោកស្រី ស្នងការរង ទទួលផែនការងារជំនាញទាំង១២ លោក ស្នងការរង ទទួលជំនួយដឹកនាំការិយាល័យ លោក លោកស្រី នាយ នាយរងការិយាល័យ លោក អធិការនគរបាលស្រុក ក្រុង ទាំង០៩ព្រមទាំងអស់លោក មន្រ្ដីនគរបាលចំណុះជាច្រើនរូបទៀត។

រយៈពេល០៦ខែដើមឆ្នាំ២០២៣ (ឆមាសទី១) ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានចាត់តាំងការងារជំនាញយោងតាមផែនការលេខ ០០២/២៣ និងយោងតាមផែនការអគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំចង្អុលការពី ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ នៅទូទាំងខេត្តកំពង់ស្ពឺ ជាលទ្ធផលបទល្មើសគ្រប់ប្រភេទត្រូវបានកាត់បន្ថយ ក្នុងនោះមានបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងបទល្មើសមួយចំនួនទៀត។ ជាការកត់សម្គាល់ក្មេងទំនើងនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានចងក្រងបញ្ជីគ្រប់គ្រងដោយបានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានឯកជន សាលារៀនរដ្ឋ។ ល។ ពាក់ព័ន្ធការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នៅតែជាជ្រុងមួយដ៏មានប្រសិទ្ធភាពនិងស័ក្កិសិទ្ធិ។

ជាចុងក្រោយលោកឧត្ដមសេនីយ៍ទោ ស្នងការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាល និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមទាំងអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមជម្រុញលើការងារអនុវត្ដវិធានការនានា លើកិច្ចសហការទើបទទួលបានលទ្ធផលល្អដូចពេលនេះជាថ្មីម្ដងទៀត សំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ និងសហការរាយការណ៍ ជូនមកសមត្ថកិច្ចអោយបានទាន់ពេលវេលាទើបការចំណាត់ការមានប្រសិទ្ធភាពកាន់តែប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង